**សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនអំពីការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងហ្វីលីពីន**ឯកឧត្ដម សូ ណារ៉ូ៖ ការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីនៅហ្វីលីពីន ជាដំណើរទស្សនកិច្ចលើកដំបូង**ឯកឧត្ដម សូ ណារ៉ូ៖ ប្រធានាធិបតីហ្វីលីពីន ថ្លែងនូវអំណរព្រះគុណព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គព្រះរាជទាននូវការលើកលែងទោសដល់ស្ត្រីហ្វីលីពីនចំនួន ១៣ នាក់ ដែលស៊ីឈ្នួលពពោះជំនួស**ប្រធានព្រឹទ្ធសភាហ្វីលីពីន មានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា**ប.ស.ស. ចេញសេចក្តីបំភ្លឺ ស្ដីពីការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនសមាជិក ប.ស.ស.**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីន**ក្រុមហាម៉ាសនិយាយថា ការព្រមានរបស់លោក ដូណាល់ ត្រាំ ឱ្យដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល បង្កភាពស្មុគស្មាញថែមទៀតដល់ដំណើរការ សម្រេចបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា នៅដំណាក់កាលថ្មី**រដ្ឋមន្ត្រីឧស្សាហកម្មបារាំងលើកឡើងថា អឺរ៉ុបគួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរួបរួមចំពោះការដាក់ពន្ធគយចុងក្រោយបង្អស់របស់លោក ដូណាល់ ត្រាំ**លោក ដូណាល់ ត្រាំ៖ ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ខាងមុខនេះ**និយោជក និងកម្មករនិយោជិត៖ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងចូលរួមលើកកម្ពស់នូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស**កម្មករនិយោជិត ប្តេជ្ញាចិត្តចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន**ក្រសួងការងារ រៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»**យន្តហោះ Boeing 777-300ER ធ្វើដំណើរទៅទីក្រុងមូស្គូ មានអ្នកដំណើរ ចំនួន ៣៤៦នាក់ ចុះចតជាបន្ទាន់ នៅប្រទេសថៃ បន្ទាប់ពីមានបញ្ហាឧបករណ៍ចុះចតខាងមុខ**ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹក​នាំ​កង​កម្លាំង​ចម្រុះ​ បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាអំពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**អតីតរដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូង បដិសេធថា លោកមិនបានបញ្ជា ឱ្យកាត់ផ្តាច់ភ្លើង និងទឹកដល់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ក្នុងអំឡុងពេលដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី**ឯកឧត្តម ហែម វណ្ណឌី៖ វិស័យកម្មសិទ្ធិបញ្ញាជាផ្នែកដ៏សំខាន់មួយ សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារសិទិ្ធអ្នកបង្កាត់ពូជដំណាំ**ប្រធានគណៈកម្មការអឺរ៉ុប នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក នៅទីក្រុងប៉ារីស

ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ

 

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តម សុខុមសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

នាឱកាសប្រកបដោយសិរីមង្គលនេះ ខ្ញុំបាទសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចក្រឡាហោម ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូពុះពារ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញបេសកកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមចំណែកជាឧត្តមប្រយោជន៍សាធារណៈដ៏ធំធេងនាពេលកន្លង មក។ ជាងនេះទៅទៀត សម្តេចក្រឡាហោម បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការកសាងអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋយ៉ាងទូលំទូលាយលើគ្រប់វិស័យ ការពង្រឹង សមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងសម្រាប់ទុកជាកេរដំណែលដល់មនុស្សគ្រប់ជំនាន់។

ជាថ្មីម្តងទៀត ខ្ញុំបាទសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕

អត្ថបទដែលជាប់ទាក់ទង