**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល 

សេអ៊ូល៖ ប្រធានសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃសុក្រទី១០ ខែមករាថា លោកប្រធានាធិបតី យូន ស៊ុកយ៉ុល ដែលប្រឈមមុខនឹងការចាប់ខ្លួន ជុំវិញការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤ កំពុងប្រឈមការប្រព្រឹត្តដោយអយុត្តិធម៌ចំពោះមេដឹកនាំដែលកាន់អំណាច ហើយបានព្រមានថា ការបង្ហូរឈាមត្រូវតែជៀសវាង។

ប្រធានសេវាសន្តិសុខប្រធានាធិបតី លោក ផាក ជុងជុន (Park Chong-jun) ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរជុំការរារាំងកាតព្វកិច្ចផ្លូវការ ទាក់ទងនឹងការប្រឈមមុខដាក់គ្នារយៈពេល៦ ម៉ោងកាលពីសប្តាហ៍មុន រវាងភ្នាក់ងារសន្តិសុខប្រធានាធិបតី និងអ្នកស៊ើបអង្កេតដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក យូន។ យ៉ាងណា លោក ផាក ដែលជាអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ផងនោះបានលើកឡើងថា ការប៉ុនប៉ងដើម្បីចាប់ខ្លួនប្រធានាធិបតីដែលកំពុងកាន់អំណាចគឺខុស ហើយលោក យូន សមនឹងទទួលបានការឱ្យតម្លៃក្នុងនាមជាមេដឹកនាំរបស់ប្រទេស។

លើសពីនេះ លោក ផាក បានប្រាប់អ្នកសារព័ត៌មានថា ៖«ខ្ញុំជឿថានឹងមិនមានការប៉ះទង្គិចគ្នាខាងរាងកាយ ឬការបង្ហូរឈាមក្នុងកាលៈទេសៈណាមួយនោះទេ»។

គេនៅចាំបានថា ភ្នាក់ងារសន្តិសុខប្រធានាធិបតីរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅបរិវេណវិមានប្រធានាធិបតី និងរារាំងអ្នកស៊ើបអង្កេតដែលព្យាយាមចាប់ខ្លួនលោក យូន។ គ្រានោះ ក្រុមអ្នកស៊ើបអង្កេតបានដកថយវិញ ដោយសារតែហានិភ័យនៃការប៉ះទង្គិចគ្នា។

សូមរំឭកថា ក្រុមអ្នកស៊ើបអង្កេតទទួលបានដីកាចាប់ខ្លួនសាជាថ្មីនៅសប្តាហ៍នេះ ក្រោយដីកាចាស់ហួសសុពលភាព។ យ៉ាងណា មេធាវី របស់លោក យូន បាន ប្រតិកម្មថា ដីកា ចាប់ ខ្លួនលោក យូន គឺ «ខុស ច្បាប់ និង គ្មាន សុពលភាព»៕

អត្ថបទដែលជាប់ទាក់ទង