**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ

ភ្នំពេញ៖ ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្ករមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។

លើសពីនេះ វាក៏ជាផ្នែកមួយជួយទៅដល់ភាពស្អាតនៅតាមដងផ្លូវ ដែលជាសោភ័ណភាពសម្រាប់ខេត្ត ក្រុងនីមួយៗ នៅស្របតាមបណ្តោយផ្លូវជាតិចម្បងៗផងដែរ។ ហេតុដូច្នេះហើយ ទើបឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានហ៊ានបង្ហាញនូវសុតិដ្ឋនិយមដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។

ការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ទៀតថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតទាំងដែនគោក ដែនទឹក និងដែនអាកាស នៅពេលខាងមុខនេះ តាមរយៈចលនាស្អាត ស្អាតចេញពីបេះដូងខ្មែរ ដោយមិនចាំបាច់ទាល់តែមានការផាកពិន័យ លើការបោះចោលសំរាម ក៏ប្រជាពលរដ្ឋខ្មែរចេញមករួមគ្នាសំអាត ដើម្បីកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះបានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោកតែម្តង។

ជាក់ស្តែងទង្វើស្អាតរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសិរីសួស្តីដែលនាំឱ្យកម្ពុជា ឈានទៅមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកស្អាត គឺស្អាតទាំងក្នុងចិត្ត និងស្អាតទាំងខាងក្រៅ ហើយការរស់នៅទៀតសោតក៏មានវិន័យ មិនប៉ោះសំរាមពាសវាលពាសកាលឡើយ ជាមួយគ្នានេះ យើងបានឃើញរួចមកហើយ នូវគំរូភាពជាវិជ្ជមានរបស់សិស្សានុសិស្សកម្ពុជា នៅតាមសាលារៀនដែលពួកគេមិនបោះសំរាមចោលផ្តេសផ្តាស់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង