**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តម មាស សុភ័ណ្ឌ៖ ផ្លូវក្រវាត់ព្រំដែន នឹងក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ និងជាផ្លូវសរសៃឈាមមួយទៀត ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បន្ទាប់ពីផ្លូវក្រវាត់ព្រំដែន បានកសាងរួចរាល់ ផ្លូវនេះនឹងក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ និងជាផ្លូវសរសៃឈាមមួយទៀត ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា ជាពិសេសលើកកម្ពស់ជីវភាពប្រជាជននៅតាមខេត្តជាប់ព្រំដែនដោយផ្ទាល់។

ឯកឧត្តមបានបន្តថា បន្ទាប់ពីផ្លូវក្រវាត់ព្រំដែន បានកសាងរួចរាល់ ផ្លូវក្រវាត់ព្រំដែននេះ នឹងក្លាយជារបង មួយដ៏រឹងមាំ ក្នុងការរួមចំណែក នៅក្នុងការការពារ បូរណភាពទឹកដី ការពារអធិបតេយ្យភាពបានគត់មុត និងយូរអង្វែង ព្រោះថាផ្លូវនេះ ប្រៀបបានទៅជារបងដ៏រឹងមាំដែលបានកសាងនៅតាមក្រវាត់ព្រំដែន។

ឯកឧត្តមបានបន្ថែមថា ផ្លូវនេះនឹងជួយសម្រួលទៅដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមតំបន់ព្រំដែន ក្នុងការប្រកបរបរប្រចាំថ្ងៃ ក៏ដូចជាការដឹកជញ្ជូនកសិផល ដើម្បីទៅកាន់ទីផ្សារ ឬទីប្រជុំជន ក៏ដូចជាការផ្លាស់ប្តូរការលក់ដូរផលិតផលកសិផលរបស់ពួកគាត់។ ពិសេសនឹងជួយសម្រួលទៅដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលមានបំណងចង់ទៅទស្សនា កម្សាន្តតាមព្រំដែន ខណៈកន្លងមកការធ្វើដំណើរតាមតំបន់ព្រំដែន មានភាពលំបាក ដូច្នេះនៅពេលផ្លូវនេះកសាងរួច នឹងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានទៅតំបន់ព្រំដែនដោយភាពងាយស្រួល និងអាចពិនិត្យ មើលអំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាស្ថានភាពព្រំដែនរបស់កម្ពុជាផងដែរ។

ឯកឧត្ដមបានបន្ថែមទៀតថា ផ្លូវក្រវាត់ព្រំដែននេះ ក៏ជាការតភ្ជាប់មួយផ្នែកសេដ្ឋកិច្ច ពោលនៅពេលដែលយើងមានផ្លូវចេញចូល ទៅដល់តំបន់ព្រំដែន ដូច្នេះសេដ្ឋកិច្ចតំបន់នោះ នឹងមានការរស់រវើក ហើយនឹងក្លាយទៅជាតម្រាយផ្លូវ សរសៃឈាម នៃការតភ្ជាប់សេដ្ឋកិច្ចពីតំបន់ព្រំដែន មកកាន់តំបន់នានានៅក្នុងផ្ទៃប្រទេស ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចទៅបណ្ដាប្រទេសជិតខាងកម្ពុជាផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា នៅពេលដែលរាជរដ្ឋាភិបាលបានកសាងផ្លូវនេះរួច ផ្លូវនេះថែមទាំងបានចូលរួមចំណែកនៅក្នុងការជំរុញនូវសក្ដានុពលកសិឧស្សាហកម្មនៅតំបន់នោះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចុះនូវគោលនយោបាយ នៅក្នុងការផ្តល់កញ្ចប់លើកទឹកចិត្ត ទៅដល់បណ្ដាវិនិយោគទុន ដែលមានបំណងនៅក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅតំបន់ភូមិភាគឦសាន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម ដូច្នេះនៅពេលដែលផ្លូវទាំងអស់នេះបានកសាងរួច សក្ដានុពលនិងផលប្រយោជន៍ជាច្រើន នឹងផ្ដល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ឦសាននោះ ក៏ដូចជាផ្តល់ ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានធ្វើដំណើរទៅកម្សាន្តទេសចរណ៍នៅតំបន់នោះប្រកបដោយភាពងាយស្រួល ៕

អត្ថបទដែលជាប់ទាក់ទង