**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អគ្គស្នងការនគរបាលជាតិ ណែនាំប៉ូលិសទាំងអស់ឱ្យបម្រើពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ មនសិការ និងវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំសកល និងចូលឆ្នាំថ្មី២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសារលិខិតជូនពរទៅមន្ត្រី និងកងកម្លាំង ដោយភ្ជាប់ជាមួយការដាស់តឿនស្មារតីប៉ូលិសទាំងអស់ ឱ្យបម្រើពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ មនសិការ និងវិជ្ជាជីវៈ។

តាមសារលិខិតជូនពរដដែល នាយឧត្តមសេនីយ៍ ស ថេត បានសរសើរពីសមិទ្ធផលការងារនានាដែលកងកម្លាំងបានបំពេញក្នុងឆ្នាំ២០២៤ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ប្រកបដោយឆន្ទៈមោះមុត ការប្តេជ្ញាចិត្តដើម្បីការពារសន្តិសុខ និងសន្តិសុខសង្គម។ ក្រៅពីការជូនពរ មេនគរបាលរូបនេះ ក៏បានក្រើនរំលឹកទៅគ្រប់កងកម្លាំងនគរបាលទាំងអស់ឱ្យខិតខំបំពេញការងារ យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខជាតិ ជាគំរូដ៏ល្អដល់ពលរដ្ឋ ក៏ដូចជាប្រកាន់ខ្ជាប់តួនាទី និងវិន័យក្នុងការបម្រើពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា “ទន្ទឹមនេះក៏សូមណែនាំឱ្យបងប្អូនទាំងអស់ បន្តធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈខ្ពស់”។

លើសពីនេះ នាយឧត្តមសេនីយ៍បញ្ជាក់ឱ្យកងកម្លាំងក៏ត្រូវបន្តយកចិត្តទុកដាក់ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៥ ដែលជាភារកិច្ចមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែករបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង