**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

——————————————
“ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនក្នុងរយៈពេល ​៥ ​ឆ្នាំចុងក្រោយ​នេះ​ទទួលបានប្រសិទ្ធភាព​យ៉ាងលេចធ្លោ ​” ​”ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរ​នៅ​លើ​ពិភពលោក​កំពុងដើរតាមមាគ៌ាដែល​ឆ្ពោះទៅរក​ការ​សម្រេចបាននូវគោលដៅកំណើន​សេដ្ឋកិច្ច​នៅឆ្នាំនេះ​ជាលំដាប់ ​”។ល។ ​បន្ទាប់ពី​រដ្ឋាភិបាលចិន​បានប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ទូទាំងប្រទេសចិន​លើកទី ​៥ ​កាលពី​ថ្ងៃ​ទី ​២៦ ​ខែធ្នូ ​ប្រព័ន្ធ​សារព័ត៌មាន​បរទេស​ជា​ច្រើន​បានវាយតម្លៃយ៉ាងសកម្មចំពោះការនេះ ​។ ​ទិន្នន័យបង្ហាញ​ថា ​GDP ​របស់​ប្រទេស​ចិន​ក្នុងឆ្នាំ​ ២០២៣ ​មានចំនួនជិត ​១៣០ ​ទ្រីលានយាន់ប្រាក់ចិន​ដែល​ទំហំ​សេដ្ឋកិច្ច​សរុប​បានជាប់ចំណាត់ថ្នាក់ទី២លើពិភពលោក ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​អត្រា​រួម​ចំណែករបស់ចិន​ចំពោះកំណើន​សេដ្ឋកិច្ច​ពិភពលោកគិត​ជាមធ្យមគឺ ​ប្រហែល ​៣០ ​ភាគរយ​ដែល​បាន​ក្លាយជា​ប្រភពកំណើន​ដ៏​ធំបំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល ​។ ​នៅ​ថ្ងៃ​ដដែល ​ធនាគារពិភពលោកបាន​ដំឡើង​ការប៉ាន់ប្រមាណ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​នៅ​ឆ្នាំ ​២០២៤ ​និង ​២០២៥ ​។
មជ្ឈដ្ឋានខាងក្រៅបានសម្គាល់ឃើញថា ​លទ្ធផលនៃការធ្វើជំរឿនលើកនេះ ​គឺ ​ពិត​ប្រាកដ​និង​ត្រឹមត្រូវ ​ដែល​បាន​ឆ្លុះបញ្ចាំង​យ៉ាងសត្យានុម័ត​នូវ​សភាពការណ៍​ស្តីពី​ការ​អភិវឌ្ឍ​និង​បម្រែ​បម្រួល​របស់​សេដ្ឋកិច្ច​ចិន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំកន្លងមកនេះ ​។ ​លោក ​Wang ​Xiaosong ​សាស្រ្តាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ច​នៃសាកលវិទ្យាល័យប្រជាជនចិន​បាន​ថ្លែង​ថា ​សមិទ្ធផលបែបនេះ ​សំខាន់គឺបានមកពី​រដ្ឋាភិបាលចិន​បាន​អនុវត្ត​គោលនយោ​បាយ​គ្រប់គ្រង​ជា​ម៉ាក្រូ​ដែល​ប្រកបដោយ​វិទ្យាសាស្ត្រនិងប្រសិទ្ធភាព ​ដែលបាន​យក​ឈ្នះ​លើ​ការលំបាកនិងការសាកល្បងជាច្រើន ​ព្រមពេលជាមួយគ្នានេះ ​រដ្ឋាភិបាលចិន​បាន​ពន្លឿន​ការអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី​ដោយសមស្របនឹងតម្រូវការនៃយុគសម័យ ​ដើម្បី​ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយ​គុណភាពខ្ពស់ ​។
បើ​មើលពី​លទ្ធផល​នៃ​ការធ្វើ​ជំរឿន​អាចឃើញថា ​ក្នុងរយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយនេះ ​ប្រឈម​មុខ​នឹង​ហានិភ័យ​និង​ការសាកល្បងជាច្រើន ​ដូចជា ​កម្លាំងសម្ពាធ​ដែល​បណ្តាល​មក​ពី​ការធ្លាក់ចុះ​ខាង​សេដ្ឋកិច្ចសកល​មានភាព​កាន់តែខ្លាំងឡើង ​ភាពច្របូកច្របល់​ខាង​ភូមិសាស្ត្រ​នយោបាយ​មានភាពកាន់តែធ្ងន់ធ្ងរ ​គាំពារនិយម​ផ្នែក​ពាណិជ្ជកម្ម​កំពុងងើប​ឡើង​វិញ​ជាបន្ត​បន្ទាប់​និង​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​ជាដើម ​សេដ្ឋកិច្ច​ចិន​បាន​ទប់ទល់​នឹង​កម្លាំង​សម្ពាធ​ដែល​បានរំលេចចេញ​បម្រែបម្រួលវិជ្ជមាន​ជា​ច្រើនក្នុង​វិស័យ​ដូច​ជា​ការ​ធ្វើឱ្យប្រសើរឡើង​នូវ​រចនាសម្ព័ន្ធ ​ការ​ជំរុញ​ភាព​ច្នៃ​ប្រឌិតថ្មី​និង​ការ​ធ្វើបដិវត្តកម្មភាពបៃតង​ជាដើម ​។
ព្រមពេលជាមួយគ្នានេះ ​សេដ្ឋកិច្ច​ចិន​ក៏បាននាំមកនូវ”ភាពបៃតង”កាន់តែច្រើនផងដែរ​ ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំចុងក្រោយនេះ ​ការធ្វើបរិវត្តកម្មភាព​បៃ​តង​និង​កាបូនទាប​នៃ​សេដ្ឋកិច្ច​និង​សង្គម​របស់ចិន​ទទួលបានប្រសិទ្ធភាព​យ៉ាងលេចធ្លោ ​ហើយ​ឧស្សាហកម្ម​ថាមពលថ្មី​បានទទួលការអភិវឌ្ឍយ៉ាងផុលផុស ​។ ​ឧទាហរណ៍ដូចជា ​បរិមាណ​ផលិតរថយន្តថាមពលថ្មី​ក្នុង​ឆ្នាំ​ ២០២៣ ​បាន​ឡើងដល់​ ៩ ​លាន ​៤​ សែន ​៥ ​ម៉ឺន ​៨ ​ពាន់​គ្រឿង​ដែល​កើនឡើង ៦.៩ ​ដង​បើ​ប្រៀប​ធៀប​នឹងឆ្នាំ​ ២០១៨ ​ហើយ​បរិមាណផលិតរថយន្ត​បាន​ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក​ក្នុងរយៈពេល ​៩ ​ឆ្នាំជាប់ៗគ្នា​ដែលសមមាត្រ​មាន​ចំនួន​លើសពី ​៦០ ​ភាគរយ​នៃ​ទូទាំងពិភពលោក ​។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ​នៅ​លើ​ពិភពលោក ​ការធ្វើជំរឿនសេដ្ឋកិច្ច​របស់​ចិន​ឱ្យ​បាន​ពេញលេញ​វាមានសារសំខាន់ជាសកល ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំចុងក្រោយនេះ ​បរិយាកាស​អន្តរជាតិ​បាន​កើតមាន​បម្រែបម្រួល​យ៉ាងជ្រាលជ្រៅ​និង​ស្មុគស្មាញ ​ក្នុង​នោះ ​ក៏​បានឆ្លងកាត់​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​អស់រយៈពេល៣ឆ្នាំ​ផងដែរ ​។ ​ប្រឈម​មុខ​នឹង​ការសាកល្បង​គ្រប់ប្រភេទ ​សេដ្ឋកិច្ច​ចិន​បាន​រក្សា​កំណើន​ដោយ​នឹងនរ​ជាលំដាប់​ដែល​បាន​បង្ហាញ​ពី​ភាពធន់យ៉ាងខ្លាំងក្លា ​។ ​ក្នុងអំឡុងពេលនេះ ​ឧស្សាហកម្ម​កម្មន្តសាល​របស់​ប្រទេសចិន​បាន​ស្តារ​ផលិតភាព​ឡើងវិញ​យ៉ាងឆាប់រហ័ស ​ហើយ​ត្រូវ​បាន​លើកកម្ពស់​យ៉ាងខ្លាំង​ដែល​បាន​ធានាឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកល​ដំណើរ​ការ​ដោយប្រក្រតី ​ក៏ដូចជា​បានរួមចំណែក​យ៉ាងធំធេង​ក្នុង​ការលំនឹង​សេដ្ឋកិច្ច​ពិភពលោក ​។
ជំនឿចិត្តបែបនេះកំពុងត្រូវបានបង្កើនថែមមួយ​កម្រិតទៀត​ ​ពោលគឺ ​សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិមចិន​ឆ្នាំនេះ​បានលើកឡើងយ៉ាងច្បាស់លាស់ថា ​គួរ​ពង្រីក​ការ​បើក​ទូលាយ​ចំពោះបរទេស​ប្រកបដោយកម្រិតខ្ពស់​និង​”លំនឹងពាណិជ្ជកម្ម​បរទេស​និង​លំនឹង​ការវិនិយោគ​បរទេស” ​។ ​ពិភពលោក​អាចមើល​ឃើញច្បាស់​ថែម​មួយ​កម្រិត​ទៀតថា ​ប្រទេស​ចិន​ដែល​កាន់តែមានវិបុលភាព​នឹង​បំពេញបន្ថែម​ស្ថិរភាព​ទៅក្នុង​សេដ្ឋកិច្ច​សកល  ហើយ​ប្រទេសចិន​ដែល​កាន់តែ​មានភាពបើកទូលាយ​មុខជានឹងមានអំណោយផលដល់​ពិភពលោក​ជាក់​ជា​មិ​ន​ខាន​៕

អត្ថបទដែលជាប់ទាក់ទង