កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៨នាក់ (ស្រី៣នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ដោយក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៣នាក់ (ស្រី១នាក់) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន៤នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន១១នាក់ (ស្រី២នាក់)៕

