**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

មន្ត្រីអាមេរិក៖ វិបត្តិនយោបាយកាន់តែស៊ីជម្រៅនៅកូរ៉េខាងត្បូង មិនប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធា ដែលឈរជើងក្នុងរដ្ឋអាស៊ីនោះទេ

វ៉ាស៊ីតោន​៖ មន្ត្រីអាម៉េរិកមួយរូបបាននិយាយកាលពីថ្ងៃសុក្រទី២៧ ខែធ្នូថា វិបត្តិនយោបាយកាន់តែស៊ីជម្រៅនៅក្នុងប្រទេសកូរ៉េខាងត្បូង មិនប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធារបស់ទាហាន២៨៥០០នាក់ ដែលឈរជើងក្នុងរដ្ឋអាស៊ីនោះទេ ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោន កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ។

សភាកូរ៉េខាងត្បូង បានបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីស្តីទី លោក ហាន ដុកស៊ូ កាលពីថ្ងៃសុក្រ តិចជាងពីរសប្តាហ៍បន្ទាប់ពីការទម្លាក់តំណែងប្រធានាធិបតី យូន ស៊ុកយូល ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆយ សាំងម៉ុក (Choi Sang-mok) បានកាន់តំណែងជាប្រធានាធិបតីស្តីទី ខណៈសំណុំរឿងរបស់លោក យូន និងលោក ហាន កំពុងត្រូវបានពិចារណាដោយតុលាការធម្មនុញ្ញ។

សហរដ្ឋអាម៉េរិក​មាន​កងទ័ព​ឈរជើង​នៅ​កូរ៉េខាងត្បូង​ ជា​កេរដំណែល​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០ ដល់១៩៥៣។ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកក្នុងខែនេះ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានពន្យារពេលការធ្វើសមយុទ្ធយោធា ហើយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានលុបចោលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង​ថែមទៀតផង។ មន្ត្រីអាម៉េរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ខណៈសហរដ្ឋអាម៉េរិកកំពុងតាមដានការវិវឌ្ឍចុងក្រោយបំផុតកាលពីថ្ងៃសុក្រនោះ មិនមានផលប៉ះពាល់ដល់ការត្រៀមខ្លួនខាងយោធានៅលើឧបទ្វីបកូរ៉េនោះទេ។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានលើកឡើងថា កូរ៉េខាងត្បូងបានអនុវត្តតាមដោយសន្តិវិធីនូវដំណើរការដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយបន្ថែមថា រដ្ឋធានីវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយលោក ឆយ និងរដ្ឋាភិបាល។

ការដាក់ច្បាប់អាជ្ញាសឹកដែលមិននឹកស្មានដល់ និងចលាចលនយោបាយដែលកើតឡើងបានទាក់ទាញក្ដីបារម្ភពីសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលបានមើលឃើញថា លោក យូន ជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងប្រទេសកុម្មុយនីស្ដទាំង៣ ចិន រុស្ស៊ី និងកូរ៉េខាងជើង។

អត្ថបទដែលជាប់ទាក់ទង