នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទំព័រហ្វេសប៊ុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលសម្រេចបាននាពេលកន្លងមក ជូនគណៈអធិបតី និងអង្គពិធីទាំងមូលជ្រាប។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ លើការដោះស្រាយ និងឆ្លើយតប មតិយោបល់ និងសំណូមពររបស់មហាជន ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត និងសម្តេចក្រឡាហោម ប្រចាំឆ្នាំ២០២៤ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា មានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់បណ្តាអគ្គ និងអគ្គនាយកនានា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតប មតិយោបល់ និងសំណូមពររបស់មហាជន ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត និងសម្តេចក្រឡាហោម និងអគ្គ អគ្គនាយកចំណុះក្រសួងមហាផ្ទៃផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទំព័រហ្វេសប៊ុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបណ្តាអគ្គនាយកដ្ឋាននានា ត្រូវបន្តយកចិត្តទុកដាក់ដកស្រង់ សំណើ សំណូមពរ និងមតិយោបល់របស់មហាជន ឆ្លើយតបទៅម្ចាស់គណនេយ្យ និងធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ៕

