**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី «សម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ» ដោយមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងធនាគារជាតិនៃកម្ពុជា តំណាងមកពីបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៣០០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានរំលឹកអំពីសាវតាវិវត្តន៍ពីមណ្ឌលសិក្សាបច្ចេកទេសធនាគារទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងបានគូសរំលេចថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារអន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់ធនាគារជាតិនៃកម្ពុជា, ការធ្វើឯកទេសកម្មជំនាញធនាគារចាប់តាំងពីថ្នាក់បរិញ្ញាបត្ររង ដល់បរិញ្ញាបត្ររបស់វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។
ជាមួយគ្នានេះដែរ ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយ ដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។ គិតមកដល់បច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧នាក់ និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ លោកជំទាវបណ្ឌិត អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វិទ្យាស្ថានដែលបានកកើតនិងវិវត្តន៍ខ្លួនរីកចម្រើនគួរជាទីមោទនៈ។ ការប្រែក្លាយទៅជាវិទ្យាស្ថាននេះ គឺជាការធ្វើឯកទេសកម្មស្របតាមស្ដង់ដា និងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ តាមរយៈស្ថិតិនិស្សិត ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារភាគច្រើនបានចូលបម្រើការងារនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបានគូសបញ្ជាក់ឱ្យឃើញពីគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថាននាពេលកន្លងមក។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាននាថ្ងៃនេះ និងបានផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានបន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប់ជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា និងស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យា វិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ ជាពិសេសត្រូវបង្កើតកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិ និងអន្តរជាតិនានា ដើម្បីពង្រីកឱកាសផ្លាស់ប្តូរបទពិសោធ និងចុះធ្វើកម្មសិក្សាដល់និស្សិតឱ្យទទួលបាននូវចំណេះដឹង និងពិសោធនៃការអនុវត្តជាក់ស្តែងក្នុងសង្គមការងារ។

សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកជំទាវបណ្ឌិត អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីបង្ហាត់បង្រៀននិស្សិតតាមគ្រប់រូបភាពឱ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ និងសូមផ្តាំផ្ញើទៅនិស្សិតទាំងអស់ត្រូវគោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអាចឈានទៅចាប់បានឱកាសកាន់តែខ្ពស់សម្រាប់ជីវិត និងក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕

អត្ថបទដែលជាប់ទាក់ទង