**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

វគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២៤ នៃតំបន់ប្រតិបត្តិការសឹករងកំបង់ស្ពឺ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ។

តាមរបាយការណ៍ អានដោយឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ស្ពឺ សិក្ខាកាមបញ្ចប់វគ្គទទួលបានលទ្ធផល ៖
-និទ្ទេសល្អ ចំនួន ៣៤នាក់ ស្មើនឹង ៦៨%
-និទ្ទេសល្អបង្គួរ ចំនួន ១២នាក់ ស្មើនឹង ២៤%
-និទ្ទេសមធ្យម ចំនួន ៤នាក់ ស្មើនឹង ៨%
មានមតិសំណេះសំណាលក្នុងឱកាសនោះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អផិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិ ការសឹករងកំពង់ស្ពឺ ដែលកន្លងមកតែងតែយកអស់ស្មារតី ទទួលខុសត្រូវបំពេញភារកិច្ចប្រចាំថ្ងៃ ជាកម្លាំងត្រៀមអន្តរាគមន៍តាមបទបញ្ជារបស់យោធភូមិភាគទី៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ ការទប់ស្កាត់ បង្រាប បទល្មើសព្រៃឈើ បទល្មើស ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ បទល្មើសផ្សេងៗ និងជាកម្លាំងដែលស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល អន្តរាគមន៍វាយកម្ទេចរាល់កម្លាំងអមិត្ត ដែលប៉ុនប៉ងបង្កអសន្តិសុខ និងបំផ្លាញសុខសន្តិភាពសង្គម ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ព ក្នុងការធ្វើកំណែទំរង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និង បង្កើនសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដល់យោធិន ដើម្បីធានា ការពារ ប្រកបដោយប្រសិទ្ធភាព អតិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍គ្រប់វិស័យ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានបន្ថែមទៀតថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទី សំខាន់ សម្រាប់ពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង ចំណេះធ្វើពិតប្រាកដល់យោធិន វ័យក្មេងបន្តវេនជំនាន់ក្រោយ។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារ អាទិភាពចាំបាច់បំផុតដែលត្រូវដំណើរការបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តការពារជាតិ និង គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ។

យោធិនគ្រប់រូបត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឺមសារ៥ចំណុចដូចខាងក្រោម៖
១-កងទ័ពត្រូវតែកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ដោយដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញាតិ សារាចរណែនាំ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់ប្រពៃណី និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។
២-គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិរភាព និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំង ឱ្យសមស្រមទៅ និងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខាយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវតាមលក្វណៈបច្ចេកទេស គង់វង្ស និងគ្រប់គ្រាន់។
៣-គ្រប់អង្គភាពទាំងអស់ ត្រូវបន្តពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិឱ្យមានប្រសិទ្ធភាព។
៤-អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារក្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ណៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយស្មារតី បុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ។
៥-ត្រូវយកចិត្តទុកដាក់ការងារធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានាជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឱ្យបានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង