**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័យនេះត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ទាំងដែលលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោកក៏មានការប្រឈមប្រែប្រួលដែលទាមទារឱ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គួរតម្រង់ទិសថា តើគោលបំណងធំចុងក្រោយចង់បានអ្វី និងត្រូវត្រៀមលក្ខណៈអ្វីខ្លះដើម្បីសម្រេចគោលបំណងនោះ ស្របពេលដែលផ្លូវដើរទៅរកគោលដៅដែលចង់បាន អាចនឹងទទួលរងឥទ្ធិពលប្រែប្រួលជាបន្តបន្ទាប់ ដូចស្ថានភាពពិភពលោកនាពេលនេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ជាការពិត គោលដៅរបស់ក្រុមកីឡាករ កីឡាការិនី គឺយកមេដាយជូនជាតិ ប៉ុន្តែទន្ទឹមគ្នានេះ ការរៀបចំផែនការ និងការប្ដេជ្ញាចិត្តអនុវត្តប្រកបដោយគុណភាព ពិសេសគុណភាពនៃការហ្វឹកហាត់ គឺពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញឆន្ទៈផ្លាស់ប្ដូរពីប្រទេស ឬក្រុមដែលធ្លាប់តែចូលរួមកំដររោងនៃព្រឹត្តិការណ៍កីឡានានា ទៅជាប្រទេស ឬក្រុមដែលប្រជែងយកមេដាយជូនជាតិ តួយ៉ាកីឡាម៉ូតូទឹក ដែលពីមុនកម្ពុជាត្រឹមតែសុំគេចូលរួម ប៉ុន្តែតែពេលនេះឈានដល់ដណ្ដើមមេដាយពីគ្រប់ប្រទេស។

ពីវេទិកាសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពង្រឹងប្រភេទកីឡារួម (Team Sport) ជាកីឡាមានប្រជាប្រិយភាពបំផុតទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងត្រូវបន្តលើកទឹកចិត្តនិងផ្តល់ភាពងាយស្រួលឱ្យគ្រូបង្វឹក និងអត្តពលលិកខិតខំប្រឹងប្រែងស្វែងយល់ និងហ្វឹកហាត់ទាំងលើបទបញ្ជា និងបច្ចេកទេសថ្មីៗ នៃប្រភេទកីឡារបស់ខ្លួនឱ្យទាន់តាមស្តង់ដារសកល ព្រមទាំងចៀសវាងដាច់ខាតនូវការពាក់ព័ន្ធល្បែងស៊ីសង និងគ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំការកួតនានាក្នុងកម្រិតផ្ទៃក្នុង ឬមិត្តភាព រវាងក្រសួង-ស្ថាប័នលើប្រភេទកីឡាមានសក្ដានុពល និងផ្ដល់ឱកាសបន្ថែមទៀតឱ្យមានការចូលរួមពីមហាជនដែលអាចមានជនឆ្នើមបង្ហាញភាពលេចធ្លោលើប្រភេទកីឡាណាមួយ។ ជាមួយគ្នានេះ អង្គភាពចំណុះក្រសួង ក៏ត្រូវតែជំរុញមន្ត្រីខ្លួនឱ្យលេងកីឡាតាមដែលចូលចិត្ត ព្រោះអាចថា យើងនឹងទទួលបាននូវអត្តពលិកថ្មីៗ ពីសំណាក់អង្គភាពទាំងនោះ មកបញ្ចូលក្នុងសមាសភាពកីឡាផ្លូវការ ៕

អត្ថបទដែលជាប់ទាក់ទង