**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានណែនាំដាស់តឿនទៅដល់យុវជនទាំងអស់ មុននឹងធ្វើនូវអ្វីមួយ ត្រូវគិតឲ្យបានច្បាស់លាស់ មិនធ្វើឲ្យប៉ះពាល់ដល់ខ្លួន សង្គម គឺត្រូវគិតពីប្រយោជន៍ជាតិជាធំ។

នៅក្នុងវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា យុវជនត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ចេះកំណត់គោលដៅ ត្រូវធ្វើអ្វីដែលគួរធ្វើ មិនត្រូវធ្វើអ្វីដែលមិនគួរធ្វើ ហើយប៉ះពាល់សង្គមជាតិ គឺយុវជនត្រូវតែខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបានបន្តថា មួយវិញទៀត យុវជនត្រូវចង់ចាំនូវបណ្ដាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការការពារឲ្យបាននូវសុខសន្តិភាព ដែលសម្ដេច និងថ្នាក់ដឹកនាំ រួមទាំងយុទ្ធជន យុទ្ធនារីបានពុះពារគ្រប់ឧបសគ្គស្វែងរកបាន សម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ គឺរួមគ្នាថែរក្សាឲ្យបានស្ថិតស្ថេររៀងទៅ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិការ នៃ ស.ស.យ.ក បន្តចូលរួមចែករំលែកនូវធនធាន ឬកម្លាំងស្មារតី ដើម្បីជួយដល់សិស្សនិស្សិតមានជីវភាពខ្វះខាត ក្នុងការជួយឲ្យពួកគេបានបន្តការសិក្សា តាមរយៈការផ្ដល់នូវអាហារូបករណ៍ ឬសម្ភារផ្សេងៗ។

ក្នុងឱកាសនេះ ឯកឧត្តមប្រធាន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ដែលបានចូលរួមក្នុងការងារមនុស្សធម៌ផ្សេងៗ និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល តាំងពីអាណត្តិមុន បន្តដល់អាណត្តិទី៧នេះ ហើយសូមបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ។

ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ថ្លែងថា សហព័ន្ធនេះបាននិងកំពុងបង្កឱកាសឲ្យនិស្សិត បានចូលរួមការងារសង្គម និងការងារមនុស្សធម៌ ក្រោមការដឹកនាំរបស់ ស.ស.យ.ក មានដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។

ឯកឧត្តមបន្តថា បានចូលរួមជួយសង្គ្រោះ ផ្តល់អំណោយ ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ពលរដ្ឋក្រីក្រ និងរងគ្រោះដោយ គ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ជាដើម ជាងនេះទៅទៀតនោះ ក្នុងនាមកែវភ្នែកយុត្តិធម៌ សមាជិកសហព័ន្ធ បានចូលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីអាណត្តិទី២ ដល់អាណត្តិទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៥។

គួរបញ្ជាក់ថា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា( ក្រុម២២) ជាអង្គការក្រៅរដ្ឋាភិបាល ទទួលបានការឯកភាពទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ហៅថា “សមាគមសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា” ៕

អត្ថបទដែលជាប់ទាក់ទង