**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព តាមប្រព័ន្ធនិមិ្មត Zoom។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
១. ដើម្បីបង្ហាញអំពីសាវតារបស់គម្រោង “អ្នកសម្អាតជួរមុខ”
២. ដើម្បីផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទំាសុខភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការសម្អាតបរិស្ថានក្នុងការបង្ការជំងឺឆ្លង និងបង្កើនសុវត្ថិភាពនៅក្នុងមូលដ្ឋានសុខភាព ព្រមទាំងបានធ្វើការសរសើរពីកិច្ចសហការរវាងក្រសួងសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការវ័តធឺអេតកម្ពុជា ក្នុងការអនុវត្តការសម្អាតបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យបានគូសបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ និងផ្តល់សេវាសុខភាពជូនប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់មន្ត្រី និងសិក្ខាកាមទាំងអស់ដែលបានចូលរួម សូមយកកម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋាន ស្តីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពទៅប្រើប្រាស់ និងបណ្តុះបណ្តាលដល់ក្រុមការងារឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

នៅក្នុងអង្គសិក្ខានោះផងដែរ ការមានធ្វើបទបង្ហាញលើប្រធានបទ “កម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការសម្អាតបរិស្ថាន នៅក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព” ដែលផ្តោតសំខាន់លើគោលបំណងចំនួន ៣ រួមមាន ១) សាវតារបស់គម្រោង អ្នកសម្អាតជួរមុខ ២) ចំនុចសិក្សាមេរៀនបទពិសោធន៍ ពីការអនុវត្តគម្រោងអ្នកសម្អាតជួរមុខ ៣) កម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ បានសហការណ៍រៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការវ័តធឺអេតកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក ទាំង ២៥ រាជធានី-ខេត្ត និងតំណាងដៃគូអភិវឌ្ឍ គ្រូឧទ្ទេស មន្ត្រីសម្របសម្រួលមកពីនាយកដ្ឋានមន្ទីរពេទ្យ មន្រ្តីសម្របសម្រួលមកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលោក លោកស្រីដែលជាបុគ្គលិករបស់អង្គការវ័តធឺអេត សរុបប្រមាណជា ២០០នាក់ តាមប្រព័ន្ធនិមិត្ម Zoom៕

អត្ថបទដែលជាប់ទាក់ទង