**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ៖ ការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ​​ ជាការស្ម័គ្រចិត្ត ដើម្បីជីវភាពរស់នៅសមរម្យ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​​ កាលពីថ្ងៃទី១៩ធ្នូ ឆ្នាំ២០២៤​​ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានថា ការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ​​ ពុំមានការបណ្តេញចេញដោយបង្ខំ ឬការផ្លាស់ទីលំនៅដោយបំពាន ពោលគឺជាការស្ម័គ្រចិត្ត ដើម្បីជីវភាពរស់នៅសមរម្យ មិនដូចដែលអ្នករាយការណ៍ពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអះអាងនោះទេ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា​​ ការចោទប្រកាន់ថា ការបណ្តេញចេញដោយបង្ខំ និងការតាំងទីលំនៅថ្មីដោយគ្មានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ ដោយពុំបានផ្តល់លទ្ធភាពពិភាក្សាអំពីជម្រើសសម្រាប់ការផ្លាស់ទីលំនៅថ្មី ឬ ដោយគ្មានការផ្ដល់ជូនជំនួសមកវិញឱ្យបានគ្រប់គ្រាន់ គឺជាការបំភាន់ទាំងស្រុង។ អាជ្ញាធរកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ខិតខំសម្របសម្រួលជាមួយប្រជាពលរដ្ឋពាក់ព័ន្ធដោយប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។ ក្នុងនោះដែរ បានធ្វើការប្រជុំពិគ្រោះយោបល់ជាមួយភាគី និងសហគមន៍ពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ ពន្យល់អំពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីធានាការអភិរក្សឱ្យមានប្រសិទ្ធភាព ស្របជាមួយនឹងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនក្នុងតំបន់។

ផ្ទុយពីការចោទប្រកាន់នេះ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញទៅកាន់ទីតាំងថ្មី ដោយទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចាំចាច់រួមមាន៖ ផ្លូវ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្សារ ដែលត្រូវបានសាងសង់សម្រាប់ពួកគាត់។ ជាមួយគ្នានោះ ស្ថានបេសកកម្ម​​ បានគូសបញ្ជាក់ថា «ពុំមានការយាយី ការគំរាមកំហែង ឬក៏អំពើហិង្សាក្នុងការបណ្តេញចេញ និងការផ្លាស់ទីលំនៅថ្មីដោយបង្ខំ ដូចដែលបានចោទប្រកាន់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែការផ្លាស់ទីលំនៅត្រូវបានធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តសម្រាប់លំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរ។ ពុំមានវិធានការបង្ខិតបង្ខំដោយអាជ្ញាធរ ក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់អង្គរឡើយ។ វិធានការខ្លះ គឺគ្រាន់តែអនុវត្តឡើងទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់អភិរក្សអង្គរ ដែលនេះជារឿងទូទៅនៅគ្រប់ប្រទេសលើសកលលោក»។​

សូមរំឭកថា​​ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន សម្ដែងការព្រួយបារម្ភ ចំពោះការតាំងទីលំនៅថ្មីដោយបង្ខំលើប្រជាពលរដ្ឋប្រមាណ៤០០០០នាក់ ចេញពីផ្ទះ និងដីធ្លីរបស់ពួកគេក្នុងតំបន់អង្គរ និងមានរបាយការណ៍គួរឱ្យព្រួយបារម្ភអំពីការយាយី និងការគំរាមកំហែង។ សេចក្តីថ្លែងការដដែលបានលើកទ្បើងថា កម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់នូវការបណ្តេញចេញដោយបង្ខំ និងការផ្លាស់ទីលំនៅតាមអំពើចិត្ត ហើយការតាំងទីលំនៅថ្មីរបស់សហគមន៍ គឺជាការចាំបាច់ និងធានាថា វាត្រូវបានអនុវត្តស្របតាមស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង