តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ធ្វើការហ្វឹកហ្វឺន លំហាត់យុទ្ធដំណើរទ័ព ក្នុងភូមិសាស្រ្តខេត្ត ប៉ៃលិន

ភ្នំពេញ៖ លោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ែលិន ដឹកនាំ នាយ-ពលទាហាន សិក្ខាកាមអង្គភាព ធ្វើការហ្វឹកហ្វឺន លំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង ដែលមានរយៈពេល ២យប់ ៣ថ្ងៃ ចំងាយ ផ្លូវ២១គីឡូម៉ែត្រ ឆ្លងកាត់ឧបសគ្គធម្មជាតិ (អូរទឹកជ្រៅ ជ្រលងភ្នំ ព្រៃស្បាតឡេីងភ្នំចុះភ្នំ ចាំការ និង ព្រៃស្រោងមានដេីមឈេីធំ) មួយចំនួន។
លោកមេបញ្ជាការង នាយសេនាធិការ បានមានប្រសាសន៍បញ្ជាក់ថា ការងារហ្វឹកហ្វឺន លំហាត់យុទ្ធដំណេីរ នេះ គឺជាការ ហ្វឹកហ្វឺន ដេីម្បីរុករក ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រតំបន់ស្លេវ ក្នុងខេត្ត ប៉ែលិន ។
កងទ័ពត្រូវគោរពតាម បទវិន័យទូទៅនៃកងយោធពលខេមរភមិន្ទ បទផ្ទៃក្នុង ចូលរួមការងារ កសាងពង្រឹងអង្គភារឹងមាំលេីគ្រប់វិស័យ អនុវត្តន៍តាមផែនការ និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក ពិសេស កងទ័ពត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និង បទល្មើសផ្សេងៗ ។
ការហ្វឹកហ្វឺន លំហាត់យុទ្ធដំណេីនាពេលនេះ ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ៕

