**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

បទអត្ថាធិប្បាយ៖ កម្ពុជា-ចិនផ្លាស់ប្តូរវប្បធម៌តាមរយៈពិព័រណ៍រូបថត

អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ឯកឧត្តម លី វណ្ណា បានលើកទឹកចិត្តដល់សិស្ស និស្សិតខ្មែរ ព្យាយាមសិក្សា ស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រពៃណីដ៏យូរលង់ របស់ប្រទេសចិន ខណៈដែលប្រទេសទាំងពីរបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំ រហូតដល់ការចាប់ដៃគូ កសាងសហគមន៍ជោគវាសនារួមគ្នា ក្នុងយុគសម័យថ្មី នាពេលបច្ចុប្បន្ន។

«បើធៀបនឹងទំនាក់ទំនងជាប្រវត្ថិសាស្ត្រ កាទូត ប្រទេសទាំងពីរបានឈានដល់កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ ដោយផ្តោតលើការកសាងសហគមវាសនារួមគ្នាតែមួយ ក្នុងយុគសម័យថ្មី រវាងរដ្ឋាភិបាលកម្ពុជាចិន ដែលបានជំរុញឲ្យកម្ពុជាមានលទ្ធភាពអាចពង្រឹងកិច្ចសហប្រតិបត្តិការរួមចំណែកជាវិជ្ជមានដល់សន្តិភាពដល់តំបន់និងពិភពលោក»

ឯកឧត្តម លី វណ្ណា បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធី ពិព័រណ៍រូបថតសកលលោក ក្រោមប្រធានបទ «រឿងនិទានចិន» រយៈពេលបួនថ្ងៃ នៅសារៈមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ។

«ព្រឹតិ្តការណ៍ពិព័រណ៍រូបថតរបស់អ្នកជំនាញ ថតរូបជនជាតិចិន គឺជាឱកាសដ៏ល្អ ដែលអាចឲ្យប្រជាជនកម្ពុជា សិស្សានុសិស្ស សាធារណៈជនបានស្វែងយល់កាន់តែច្បាស់ អំពីវប្បធម៌ អរិយធម៌ ដ៏យូរលង់របស់ប្រទេសចិន។ ជាមួយគ្នានេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជា ចំណេះដឹង ក្នុងការថតរូបរបស់អ្នកជំនាញចិន ជាមួយនឹងអ្នកជំនាញថតរូបជនជាតិខ្មែរ ដែលធ្វើឲ្យរូបថតទាំងនេះ មានភាពរស់រវើក និងប្រកបដោយអត្ថន័យ និង អត្ថរស»។

គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិន-កម្ពុជា សារៈមន្ទីរជាតិកម្ពុជា នាពេលថ្មីៗនេះ មានការតាំងពិព័រណ៍រូបថតសកលលោក ក្រោមប្រធានបទ «រឿងនិទានចិន» រយៈពេល៤ថ្ងៃ។

លោក CHEN Cong អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានមានវត្តមានចូលរួមក្នុងពិធីបើកផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីតំណាងសមាគមនអ្នកថតរូបជំនាញ នៅប្រទេសចិន, លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង និស្សិត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

បើតាមភាគីចិនបានឲ្យដឹងថា រូបថតសរុបចំនួន៤០ផ្ទាំង បង្ហាញពីទេសភាពដ៏ស្រស់ស្អាត ក្នុងប្រទេសចិន ជាមួយនឹងវប្បធម៌ចិន ដែលបង្កប់ដោយអត្ថន័យ ដ៏ជ្រាលជ្រៅ តាមរយៈស្នាដៃទាំងនេះ មានដូចជា ភាពអស្ចារ្យនៃទន្លេ ភ្នំ ទំនៀមទម្លាប់ប្រពៃណី បុរាណ រហូតដល់ទីក្រុងទំនើបរបស់ចិន ជាដើម។

ឆ្លើយតបនឹងការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យុវតី ឡាវ ពុធ និស្សិតឆ្នាំទី៣ បានប្រាប់ថា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជារឿងល្អ ក្នុងការចែករំលែកចំណេះដឹង ឲ្យស្គាល់គ្នា ទៅវិញទៅមក។ កញ្ញា ចាប់អារម្មណ៍រូបថតចិនទាំងនេះ ព្រោះថា ទស្សនៈចិនមានអត្ថន័យជ្រៅ បង្កប់ន័យអប់រំ ដូចជា ទស្សនៈ ខុងជឺ ជាដើម។ កញ្ញាសង្ឃឹមថា នឹងមានតាំងពិព័រណ័បែបនេះ នាពេលក្រោយៗ ទៀត ដើម្បីជំរុញការយល់ដឹងពីរឿងព្រេងនិទានចិន កាន់តែច្បាស់បន្ថែមទៀត សម្រាប់ខ្លួនឯង និងយុវជនកម្ពុជា ផ្សេងៗទៀត។

នៅក្នុងពេលនោះ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ បានមានប្រសាសន៍ បង្ហាញក្តីសង្ឃឹមថា ការតាំងបង្ហាញរូបថតទាំងនេះ នឹងនាំមកនូវការយល់ដឹង កាន់តែស៊ីជម្រៅ អំពីវប្បធម៌ និងសិល្បៈ រវាងចិននិងកម្ពុជា បង្កើនមិត្តភាពរវាងគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងវិស័យសិល្បៈ ហើយក្លាយជាស្ពានតភ្ជាប់បេះដូង និងផ្នត់គំនិតនៃប្រជាជាតិទាំងពីរ តាមរយៈការចែករំលែកគ្នា នូវវប្បធម៌ អារ្យធម៌ ដែលមិនអាចកាត់ថ្លៃបាន៕

អត្ថបទដែលជាប់ទាក់ទង