**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងខេត្ដកំពង់ឆ្នាំង

ភ្នំពេញ៖ ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមចម្រើនជន្មាយុ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបានអញ្ជើ្ជញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ដែលប្រសិទ្ធនាមថា «អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងពុទ្ធសាសនូបត្ថម្ភក៍ជាច្រើនកុះករ បានចូលរួមធ្វើកិច្ចនមសក្ការព្រះរតនៈត្រៃ សមាទានសីល ធ្វើពិធីបួងសួងក្រុងពាលីសាងសង់អគារ និងបញ្ចុះបឋមសិលា និងរតនវត្ថុផ្សេងៗ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវេរប្រគេនសម្រាប់វត្តចន្ទប្បជោត្តនារាម នូវទេយ្យទាន គ្រឿងអដ្ឋបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១០លានរៀល។ ប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន ១.០០០ដុល្លារ, ព្រះសង្ឃគង់អមធ្វើកិច្ច ៨អង្គ ក្នុងមួយអង្គ ២លានរៀល និងព្រះសង្ឃ ២១អង្គទៀត បច្ច័យ ២លានរៀល។ ទន្ទឹមនឹងនេះ បច្ច័យទទួលបានពីពុទ្ធបរិស័ទសរុបចំនួន ២៥.០១០ដុល្លារ និង ១.៩៩០.០០០រៀល។

ជាមួយគ្នានោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណៈកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន ១៣១នាក់ និងបានជូនក្នុងម្នាក់ៗ សារុង ក្រមា និងថវិកា ៥០.០០០រៀលផងដែរ។

សូមបញ្ជាក់ថា៖ «អគារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» មិនត្រឹមតែបម្រើផលប្រយោជន៍ជាសំណង់សាសនានោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្ដុះនូវផ្នត់គំនិតដល់សមណនិស្សិត និងភ្ញៀវដែលបានអញ្ជើញមកកាន់ទីនេះផងដែរ។ អគារនេះកសាងឡើងដោយមានទទឹង ៥៤,៥ម៉ែត្រ និងមានជម្រៅ ២៤,៦ម៉ែត្រ ជាសំណង់ដែលកសាងឡើងក្នុងរចនាបថលាយបញ្ចូលគ្នារួមមាន សម័យកាលអង្គរ សម័យកណ្ដាល និងសម័យចតុមុខ ដែលស្ថាបត្យកម្មនេះ​ កសាងឡើងចំនួន៣ថ្នាក់ តំណាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។​ ជាន់ផ្ទាល់ដី ជាសារមន្ទីរ សម្រាប់តម្កល់នូវឯកសារផ្សេងៗដល់សមណនិស្សិតសិក្សាស្វែងយល់នូវអត្ថបទផ្សេងៗ ព្រមទាំងសម្រួលដល់ពុទ្ធបរិស័ទបានសិក្សាស្វែងយល់ពីឯកសារដែលតម្កល់ក្នុងសារមន្ទីរនេះ។ ជាន់ទី១ នៃជាសាលប្រជុំ និងការិយាល័យសង្ឃាធិបតី ដែលអាចផ្ទុកមន្ត្រីសង្ឃ និងពុទ្ធសាសនិកជនបានចំនួន ៥០០ ទៅ ៦៥០នាក់។ ជាន់ទី២ ជាអន្តេវាសិកដ្ឋានដែលមានបន្ទប់សម្រាប់ស្នាក់នៅរបស់សមណនិស្សិត និងព្រះសង្ឃក្នុងវត្ត ទៅតាមតម្រូវការចាំបាច់។ ចំណែកឯ ផ្នែកនៃដំបូលត្រូវបានរចនាទៅជាសារមន្ទីរដើម្បីតម្កល់ទុកនូវបុរាណវត្ថុ និងព្រះពុទ្ធរូប សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងពុទ្ធបរិស័ទអាចចូលទស្សនាបាន។ ស្ថាបត្យកម្មនៃអគារនេះ នឹងកសាងឡើងដោយមានខ្យល់ចេញចូលគ្រប់ទិស ព្រមទាំងមានបរិស្ថានបៃតងជុំវិញផងដែរ។

ព្រះធម្មវនវាសី ចន្ទ មុនី បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភអគារដ៏ល្អវិចិត្រនេះ សម្រាប់ព្រះសង្ឃដែលគង់នៅវត្តចន្ទប្បជោត្តនារាម និងជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាក្នុងម្លប់សន្តិភាពស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង