**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសភាអេមីរ៉ាត អារ៉ាប់រួម


ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាត អារ៉ាប់រួម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធាន Saqr Ghobash បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែល សម្តេចតេជោ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសអេមីរ៉ាត អារ៉ាប់រួម។ ឯកឧត្តមបានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនេះនឹងពង្រឹង និងជំរុញ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមបានលើកឡើងថា ឯកឧត្តម ដឹងពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និង សោកនាដកម្ម។ ឯកឧត្តម សូមវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ សម្តេច ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីសន្តិភាពជូនកម្ពុជា។

ឯកឧត្តមបន្តថា ប្រទេសយើងទាំងពីរបានចុះ កិច្ចព្រមព្រៀងពាណិជកម្មសេរី (FTA)។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ រដ្ឋសភា អេមីរ៉ាត អារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។ ជាក់ស្តែង រដ្ឋសភារបស់ឯកឧត្តម បានបង្កើតក្រុមមិត្តភាពសភា អេមីរ៉ាត អារ៉ាប់រួម និងកម្ពុជា។ ឯកឧត្តមបានស្នើថា ប្រសិនជាសម្តេចតេជា ឯកភាព រដ្ឋសភារបស់ ឯកឧត្តម អាចរៀបចំ និងចុះហត្ថលេខាលើ MoU ជាមួយកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តប្រធានសភាចំពោះការអញ្ជើញ និងបដិសណ្ឋាកិច្ច សម្តេច និង គណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្តេចបានចាត់ទុកថា កិច្ចសន្ទនានាពេលនោះ បានឆ្លុះបញ្ចាំងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។

សម្តេចក៏បានអរគុណ ឯកឧត្តមប្រធានសភា ផងដែលបានរំលឹកពីពលិកម្មរបស់សម្តេច ទាក់ទងនឹងអតីតកាល ប្រវត្តិ និង ការលំបាកដែលបានឆ្លងកាត់ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។ សម្តេចបានបន្ថែមថា ការចាកចេញរបស់សម្តេច ពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នកបន្តវេនកាន់អំណាច គឺជាការលះបង់ របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរភាពរយៈពេលវែង។

សម្តេចបានវាយតម្លៃខ្ពស់ និងអរគុណចំពោះតួនាទីសកម្មរបស់សភា អេមីរ៉ាត អារ៉ាប់រួម នៅក្នុងភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាកន្លងទៅ ដែលបានអនុញ្ញាតឱ្យមានការអនុម័ត ធម្មនុញ្ញសន្តិភាពសកល ដើម្បីប្រជាជន និងភពផែនដី។

សម្តេចតេជោ សំដែងនូវក្តីពេញចិត្ត ចំពោះគុណភាពនៃទំនាក់ទំនងទ្វេភាគី។ សម្តេចបានបន្តថា កម្ពុជា និង អេមីរ៉ាត អារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង មានសក្តានុពលធំធេងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។

សម្តេចតេជោ បានរលឹកថា នៅក្នុងពេលចុះហត្ថលេខា FTA សម្តេចតេជោ ពេលនោះជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាត ឱ្យពិនិត្យលទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ជាពិសេស អង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀត ដើម្បីនាំចេញទៅប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។ ផ្អែកលើបទពិសោធនយោបាយដ៏យូរជាង៤៥ឆ្នាំ សម្តេចតេជោយល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការ មានដៃគូពាណិជ្ជកម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដោយកម្ពុជា ត្រូវរក្សាសន្តិភាពឱ្យរឹងមាំ។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និង អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹងនឹងពេលដែលសហភាពអឺរ៉ុប ( EU) កំពុងចរចា FTA ជាមួយអាស៊ាន ការចរចា FTA រវាង អាស៊ាន និង GCC គួរត្រូវពន្លឿន និងបញ្ចប់ឱ្យបានឆាប់។ ការចរចារវាង GCC និង អាស៊ាន មានភាពងាយស្រួល ដោយសារ គ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិកGCC ក៏មានច្រើនដែរ។ អង្គការនីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យធ្វើការងារ នេះ។

សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានផ្លាស់ប្តូរយោបល់ និងទស្សនៈផងដែរ លើស្ថានការណ៍ និងបញ្ហាតំបន់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភា អេមីរ៉ាត អារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង