**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ប្រធានាធិបតីអាម៉េរិកជិតផុតអាណត្តិ លោក ចូ បៃឌិន លើកលែងទោសមនុស្ស៣៩នាក់ និងបន្ធូរបន្ថយទោស១៥០០នាក់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកជិតផុតអាណត្តិ លោក ចូ បៃឌិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១២ធ្នូ ថា លោកបានលើកលែងទោសឱ្យមនុស្ស៣៩នាក់ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មអហិង្សា និងបន្ធូរបន្ថយទោសសម្រាប់មនុស្សជិត១៥០០នាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគាររយៈពេលវែង។

ការណ៍នេះកើតឡើងក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី បានចុះហត្ថលេខាលើការលើកលែងទោសដោយគ្មានលក្ខខណ្ឌសម្រាប់កូនប្រុសរបស់គាត់ ពោលគឺលោក ហាន់ធឺ បៃឌិន។

លោក បៃឌិន បាននិយាយថា មនុស្សដែលលោកបានផ្តល់ការលើកលែងទោស នឹងទទួលការកាត់ទោសខ្លីជាងនេះ ប្រសិនបើត្រូវបានចោទប្រកាន់ក្រោមច្បាប់ គោលនយោបាយ និងការអនុវត្តនាពេលបច្ចុប្បន្ន។

ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថា ការលើកលែងទោសដែលកំពុងត្រូវបានពិភាក្សារួមមាន អ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀនអហិង្សា និងមនុស្សដែលកំណត់ដោយក្រុមសិទ្ធិមនុស្សថា ជាអ្នកជាប់ឃុំដោយអយុត្តិធម៌។

លោក បៃឌិន បានថ្លែងយ៉ាងដូច្នេះថា៖«ក្នុងនាមជាប្រធានាធិបតី ខ្ញុំមានឯកសិទ្ធិក្នុងការពង្រីកសេចក្តីមេត្តាករុណាដល់មនុស្សដែលបានបង្ហាញវិប្បដិសារី និងការស្តារនីតិសម្បទាឡើងវិញ ផ្តល់ឱកាសសម្រាប់ជនជាតិអាម៉េរិកក្នុងការចូលរួមក្នុងជីវិតប្រចាំថ្ងៃ និងរួមចំណែកដល់សហគមន៍របស់ពួកគេ និងចាត់វិធានការដើម្បីលុបបំបាត់ភាពខុសគ្នា នៃការកាត់ទោសចំពោះជនល្មើសអហិង្សា ជាពិសេស អ្នក ដែល ត្រូវ បាន រក ឃើញ ថា មាន ពិរុទ្ធ ពី បទ ល្មើស គ្រឿង ញៀន»។

លោកប្រធានាធិបតីបានបន្ថែមថា លោកនឹងចាត់វិធានការបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយរដ្ឋបាលរបស់លោកនឹងបន្តពិនិត្យឡើងវិញនូវញត្តិស្តីពីការលើកលែងទោស។ សេតវិមានបានបញ្ជាក់ថា ការប្រកាសលើកលែងទោស និងបន្ធូរបន្ថយទោសដោយលោក បៃឌិន គឺច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលតែមួយថ្ងៃ។

ទន្ទឹមគ្នានោះ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយថា លោកនឹងធ្វើសកម្មភាពនៅថ្ងៃដំបូងរបស់លោកក្នុងការចូលកាន់តំណែង ដើម្បីលើកលែងទោសដល់ក្រុមកុប្បកម្ម ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅអគារកាពីតូល ជាការរំពឹងទុកបន្ថែមទៀតសម្រាប់ការផ្ដល់ការលើកលែងយ៉ាងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង