**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រដ្ឋមន្ត្រីក្រសួងផែនការ៖ ទិន្នន័យនិងព័ត៌មានបច្ចុប្បន្នភាពអំពីជនជាតិដើមភាគតិចនៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ស្តីពី ស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ បច្ចុប្បន្នភាពឆ្នាំ២០២៤” នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី នៃក្រុមការងារអន្តរស្ថាប័នផលិតទិន្នន័យសហគមន៍និងរបាយការណ៍ជនជាតិដើមភាគតិច, តំណាង UNFPA ប្រចាំកម្ពុជា, ការិយាល័យកុងស៊ុល និងសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនៅកម្ពុជា, អង្គការជនជាតិដើមភាគតិចកម្ពុជា, តំណាងចាស់ទុំជនជាតិដើមភាគតិច, តំណាងគណៈអភិបាលរាជធានី ខេត្ត, មន្ទីរពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា “របាយការណ៍ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ បច្ចុប្បន្នភាពឆ្នាំ២០២៤” ដែលប្រកាសផ្សព្វផ្សាយនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទិន្នន័យថ្នាក់ជាតិអំពីជនជាតិដើមភាគតិចនៅកម្ពុជា សម្រាប់ការងារអភិរក្ស និងការអភិវឌ្ឍជនជាតិដើមភាគតិចនៅកម្ពុជា។ របាយការណ៍នេះ មានផ្តល់ជូននូវព័ត៌មាន គ្រប់ជ្រុងជ្រោយ លម្អិត ច្បាស់លាស់ និងមានសង្គតិភាព សម្រាប់ការងាររៀបចំផែនការនិងសកម្មភាពការពារ អភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យចំគោលដៅ ស្របតាមបរិបទកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងសម្រាប់ចែករំលែកទូលំទូលាយដល់អ្នកមានចំណែកពាក់ព័ន្ធ និងសាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា ទិន្នន័យនិងព័ត៌មានបច្ចុប្បន្នភាពអំពីជនជាតិដើមភាគតិចនៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ស្របតាមខ្លឹមសារនៃសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកទី៣០ និងលើកទី២០នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

មានប្រសាសន៍ផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពទិន្នន័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការយល់ដឹងច្បាស់លាស់អំពីបម្រែបម្រួលឌីណាមិកប្រជាជន និងតម្រូវការសេវាសង្គមរបស់ប្រជាពលរដ្ឋ តាមរយៈការមានទិន្នន័យប្រកបដោយបរិយាបន្ន គ្រប់ជ្រុងជ្រោយ ដែលគ្របដណ្ដប់មនុស្សគ្រប់រូប ដោយមិនប្រកាន់ទីកន្លែង ជាតិសាសន៍ ឬសាវតារសង្គម-សេដ្ឋកិច្ច ពិសេសស្ត្រីនិងក្មេងស្រី យុវជន ជនជាតិដើមភាគតិច និងជនងាយរងគ្រោះ ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព “គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោល” អាចឱ្យយើងបានស្ដាប់ឮសំឡេងពិតរបស់ពួកគេ កំណត់បាននូវគម្លាតនៃការទទួលបានសេវាសង្គម និងធានាថា តម្រូវការរបស់ពួកគេត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធីអភិវឌ្ឍន៍នានា។

គួរបន្ថែមថា របាយការណ៍បច្ចុប្បន្នភាពឆ្នាំ២០២៤ នេះ គឺជាប្រភេទការស្រាវជ្រាវដែលប្រើប្រាស់ទិន្នន័យមានស្រាប់ ដោយមានការវិភាគបន្ថែមតាមការចាំបាច់លើប្រធានបទនីមួយៗ ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ យោងតាមទិន្នន័យជំរឿនឆ្នាំ២០១៩ ជនជាតិដើមភាគតិច មានចំនួន២២អំបូរ និងមានប្រជាជនសរុបចំនួន ១៧២ ៩៨០នាក់ (ស្មើនឹង១,១១% នៃប្រជាជនកម្ពុជាសរុប) ដែលភាគច្រើន (៩៤% នៃជនជាតិដើមភាគតិច) រស់នៅក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង