**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ ដើម្បីទទួលបានពានជ័យលាភីជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) យ៉ាងពិតប្រាកដ ដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ ក្រុមការងារដែលរៀបចំដោយ រដ្ឋបាលខេត្តស្ទឹងត្រែង ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រដោយអង្គការភ្លេន និងធ្វើការសម្របសម្រួលដោយមន្ទីរអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង បានធ្វើសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តស្ទឹងត្រែង។

ផ្អែកតាមលទ្ធផលដែលក្រុមការងារបានចុះអង្កេតជាក់ស្តែងតាមខ្នងផ្ទះនៅតាមភូមិ បង្ហាញថាប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យល្អ មានបង្គន់ដែលមានការកែលម្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន៩៣ភាគរយ និងទុកដាក់សំរាមសមរម្យក្នុងបរិវេណផ្ទះ។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) និងមានការចូលរួមពី ឯកឧត្តម ធូ ចាន់ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត លោកវេជ្ជបណ្ឌិត លន់ សាយតេង លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក យី គឹមថាន នាយករងអង្គការភ្លេនអន្តរជាតិ និងជាតំណាងអង្គការដៃគូ ដែលមានអាជ្ញាស្រុក ក្រុង ឃុំ សង្កាត់ចូលរួម បទបង្ហាញនៅក្នុងអង្គសិក្ខាសាលា ក្រុមការងារចុះផ្ទៀងផ្ទាត់ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាព អនាម័យ និងបរិស្ថាននៅខេត្តស្ទឹងត្រែង មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញ នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ ។

នៅក្នុងសិក្ខាសាលា បានបញ្ចាក់ថា បានឯកភាពនិងទទួលយកលទ្ធផល និងការចុះផ្ទៀងផ្ទាត់ដោយក្រុមការងារថ្នាក់ជាតិ និងអង្គការដៃគូ ដែលសម្រេចជាឯកឆន្ទជូនខេត្តស្ទឹងត្រែង ក្លាយជាខេត្តទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះទៅ។
ហើយការប្រកាសជ័យលាភី និងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីរដ្ឋបាលខេត្ត ក្រុងស្រុកទាំង៦ និងឃុំសង្កាត់ទាំង៣៤។

ស្ថានភាពអនាម័យតាមស្ថាប័ន អង្គភាព និងគ្រិះស្ថានផ្តល់សេវាទាំងសាធារណៈ ទាំងឯកជន អារាមសាសនា និងបង្គន់សាធារណៈតាមតំបន់សួនច្បារតាមដងទន្លេកម្សាន្ត ផ្អែកតាមការអង្គេតជាក់ស្តែងមានស្ថានភាព អនាម័យល្អ ដោយទទួលបានពិន្ទុរហូតដល់៨៨ភាគរយ ខណៈបើតាមគោលការណ៍៥០ភាគរយ ជាប់ODF និង៨៥ភាគរយឡើងទទួលបានODF ភ្លើស៕

អត្ថបទដែលជាប់ទាក់ទង