**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

ស្នងការនគរបាលខេត្តព្រះសីហនុ ជំរុញមន្ត្រីនគរបាលខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន​បន្ថែមទៀត​ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង​អស់ ត្រូវបម្រេី​ និងផ្ដល់សេវាជូនពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ​ ១១​កេីត​ ខែមិគសិរ​ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ​២០២៤​ នៅសណ្ឋាគារ​ សុខា​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានរៀបចំពិធីបេីកសន្និបាតបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ​២០២៤​ និងលេីកទិសដៅការងារឆ្នាំ២០២៥​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ក្រោមអធិបតីភាពឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ រដ្ឋា​ អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ដោយមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ ស្នងការរង​ នាយ-នាយរងការិយាល័យ​ អធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង៥​ និងនាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់​ទាំង​២៩​ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​។

ជាកិច្ចចាប់ផ្ដេីមបេីកសន្និបាតបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលេីកទិសដៅការងារឆ្នាំ២០២៥​ របស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ រដ្ឋា​ បានឡេីងមានមាតិស្វាគមន៍​ ចំពោះអង្គសន្និបាត​ និងបេីកសន្និបាត ។

កិច្ចបន្ត លោកឧត្ដមសេនីយ៍ត្រី​ ស្នងការរង​ ផែនការងារសេនាធិការ​ បានឡេីងអានរបាយការណ៍​នូវបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលេីកទិសដៅការងារឆ្នាំ២០២៥​ របស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ​ បន្ទាប់ពីការអានរបាយការណ៍​ ក៏មានការធ្វេីបទអន្តរាគមន៍​ ដោយលោកស្នងការរង​ ផែនការងារសន្តិសុខ​ ផែនការងារនគរបាលព្រហ្មទណ្ឌ​ ផែនការងារអន្តោប្រវេសន៍​ ផែនការងារនគរបាលសណ្ដាប់ធ្នាប់​ និងផែនការងារប្រឆាំងគ្រឿងញៀន​ ព្រមទាំងមានការចូលរួមមតិ​យោបល់​ពីសមាជិក​ សមាជិកា​ នៃអង្គសន្និបាត​ តាមរយៈការលេីកឡេីងអំពីចំណុចខ្លាំង​ និងចំណុចខ្សោយ​ ដែលស្ដែងចេញពីការអនុវត្តការងារជាក់ស្ដែងកន្លងមក​ ដេីម្បីដាក់បញ្ហាប្រឈមទាំងនោះ​ ជូនអង្គសន្និបាត​ ដេីម្បីរួមគ្នាពិភាក្សា​ រិះរកវិធានការ​ វិធីសាស្ត្រ​ និងកំណត់ទិសដៅសកម្មភាពការងារទាំងនោះ​ សម្រាប់យកទៅអនុវត្តបន្តក្នុងឆ្នាំ២០២៥​ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសេីរ ។

ជាកិច្ចបញ្ចប់​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ រដ្ឋា​ បានមានមតិ​កោតសរសេីរ​ដល់មន្ត្រីនគរបាលជាតិទាំងអស់​ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន​ ក្នុងការថែរក្សាសន្តិសុខ​ សុវត្ថិភាព​ និងសណ្ដាប់សាធារណៈ​ ក្នុងនោះដែរ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ក៏បានជំរុញមន្ត្រីនគរបាលខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន​ បន្ថែមទៀត​ ជាពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង​អស់ ត្រូវបម្រេី​ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង