**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រដ្ឋបាលលោក ចូ បៃឌិន ជំរុញឱ្យក្រុមឧទ្ទាមដឹកនាំការវាយប្រហារទម្លាក់ប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដ

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃឌិន បានជំរុញឱ្យក្រុមឧទ្ទាមដឹកនាំការវាយប្រហារទម្លាក់ប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដ ចេញពីតំណែង មិនអាចជាអ្នកដឹកនាំប្រទេសដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែជំនួសមកវិញនូវដំណើរការរួមបញ្ចូល ដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល។ នេះបើតាមមន្ត្រី​អាម៉េរិក និង​ជំនួយការ​សភា​ដែលបាន​​ទំនាក់ទំនង​ដំបូង​​ជាមួយ​ក្រុមឧទ្ទាម។

ការប្រាស្រ័យទាក់ទងជាមួយក្រុម Hayat Tahrir al-Sham (HTS) ជាក្រុមអតីតសម្ព័ន្ធមិត្តក្រុមអាល់កៃដា និងត្រូវបានកំណត់ជាអង្គការភេរវករដោយសហរដ្ឋអាម៉េរិក ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ារបស់រដ្ឋធានីវ៉ាស៊ីនតោន រួមទាំងតួកគីផងដែរ។ មន្ត្រីម្នាក់បានឱ្យដឹងថា រដ្ឋបាលលោក បៃឌិន ក៏កំពុងទាក់ទងជាមួយក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អំពីបញ្ហានេះ។ កិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសម្របសម្រួលជាមួយក្រុមឧទ្ទាមផ្សេងៗនៅក្នុងប្រទេសស៊ីរី ខណៈបងធំអាម៉េរិកព្យាយាមដោះស្រាយភាពវឹកវរ បន្ទាប់ពីការដួលរលំភ្លាមៗនៃរបបគ្រប់ផ្តាច់ការដោយលោក អាសាដ និងគ្រួសារជាង ៥០ឆ្នាំកន្លងមក។

សហរដ្ឋអាម៉េរិក បានផ្ញើសារទៅកាន់ក្រុមឧទ្ទាមដើម្បីជួយណែនាំដល់កិច្ចខិតខំប្រឹងប្រែងមុនគេ ក្នុងការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងជាផ្លូវការសម្រាប់ប្រទេស។ ក្រុមមន្ត្រីអះអាងថា រដ្ឋាភិបាលវ៉ាស៊ីនតោនជឿជាក់ថា រដ្ឋាភិបាលអន្តរកាលគួរតែតំណាងឱ្យបំណងប្រាថ្នារបស់ប្រជាជនស៊ីរី ហើយនឹងមិនគាំទ្រដល់ការកាន់កាប់របស់ពួក HTS ដោយគ្មានដំណើរការផ្លូវការ ដើម្បីជ្រើសរើសមេដឹកនាំថ្មីនោះទេ។ គេនៅចាំបានថា កាលពីអាទិត្យទី៨ ខែធ្នូ មេដឹកនាំក្រុម HTS លោក អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) ត្រូវបានគេស្គាល់ថា អាប៊ូ ម៉ូហាម៉េដ អាល់ហ្កូឡានី(Abu Mohammed al-Golani) បានផ្តួលរំលំរបបគ្រប់គ្រងរបស់លោក អាសាដ។ ថ្វីបើយ៉ាងនេះ រដ្ឋបាលអាម៉េរិកមិនច្បាស់លាស់អំពីតួនាទីរបស់ លោក ហ្កូឡានី នៅក្នុងរដ្ឋាភិបាលស៊ីរីនាពេលអនាគតនោះទេ ឬថា តើលោកនៅតែប្រកាន់យកមនោគមវិជ្ជាជ្រុលនិយមឬយ៉ាងណា?

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន បានដាក់ចេញកាលពីថ្ងៃអង្គារទី១០ ខែធ្នូ នូវលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្លាស់ប្ដូរនយោបាយរបស់ប្រទេសស៊ីរី។ ស្របពេលដែលសមាជិកសភាខ្លះ បានជំរុញឱ្យរដ្ឋបាល បៃឌិន ពិចារណាដកទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើប្រទេសស៊ីរី រួមទាំងការដាក់ទណ្ឌកម្មនានា ជាពិសេសទាក់ទងនឹងក្រុមឧទ្ទាម HTS ជាថ្នូរនឹងការទាមទារមួយចំនួនរបស់សហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង