**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»

អភិបាលខេត្តកំពង់ស្ពឺ ព្រមមានអ្នកពាក់ព័ន្ធល្បែងអនឡាញ ដោយត្រូវទទួលទោសគ្មានការលើកលែងឡើយ ជាពិសេសសមត្ថកិច្ចផ្ទាល់តែម្តង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ល្បែងអនឡាញ និងកម្ចីប្រាក់តាមអនឡាញ បាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ដូច្នេះអ្នក​ដែលចូលចិត្តប្រព្រឹត្តិ និងញៀនល្បែងស៊ីសង ខ្ចីប្រាក់ពីកម្ចីតាមអនឡាញគួរតែបញ្ឈប់ពីពេលនេះតទៅ ចៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ និងត្រូវទទួលទោសទណ្ឌដោយមិនមានការលើកលែងឡើយ។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឲ្យដឹងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួន បាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬល្បែងអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង។ល។

នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យ​សាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានេះ ដោយសារតែវិបត្តិអាជីវកម្ម និងការលង់ខ្លួនជាមួយល្បែងអនឡាញ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានហក់ចូល ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញថែមទៀត ក្នុងនោះអ្នកដាក់កម្ចីនេះ ​គឺជាជនបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ខ្លះមានអត្រាការប្រាក់២០ដុល្លារ ទៅ៥០ដុល្លារ ក្នុងកម្ចី១០០ដុល្លារ ដើម្បីទ្រទ្រង់មុខរបរ និងដើម្បីដោះបំណុលដែលខ្ចីលេងល្បែងអនឡាញ ហើយដោយសារតែអត្រាការ ប្រាក់ខ្ពស់ពេកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះវ័ណ្ឌកដោះមិនរួច ហើយខ្លះហ៊ានដល់ទៅបញ្ចប់ជីវិតដើម្បីគេចវេសពីបំណុលនេះទៀតផង។

ដើម្បីពង្រឹងលើកិច្ចការនេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនប្រសិទ្ធិភាព នៃការផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយពីផលប៉ះពាល់ ​នៃការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ ទាំងល្បែងអនឡាញ ល្បែងនៅតាមផ្ទះ ក្នុងនោះល្បែងបៀស៊ីគូរថៃ ក៏ចាត់ចូលជាល្បែងស៊ីសងដូចគ្នាដែរ។

ទន្ទឹមនិងការផ្សព្វផ្សាយនេះ សមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវបន្តពិនិត្យតាមដានរាល់សកម្មភាព នៃទីតាំងបើកល្បែង ពិនិត្យរាល់ឯកសារពាក់ព័ន្ធ ផ្ទាំងប៉ាណូដែលបង្កប់ស្លាកសញ្ញាល្បែង និងចាត់វិធានការឱ្យបានតឹងរឹង លើការទប់ស្កាត់ បង្ក្រាបឱ្យបាន ក្នុងនោះចៅក្រមតុលាការត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរដល់អ្នកលេងល្បែងទាំងអស់នោះដើម្បីឱ្យមានការរាងចាល។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តថា រាល់ការបើកឱ្យមានការកម្សាន្តរាត្រី រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវតាមដាន និងបញ្ឈប់រាល់សកម្មភាពរបស់តារាល្បីៗ ដែលឆ្លៀតឱកាសផ្សព្វផ្សាយពីល្បែងស៊ីសង ឆែកមើល និងរកឱ្យឃើញ​ចំពោះបណ្តាញសង្គមណាដែលផ្សព្វផ្សាយពីល្បែង ក្នុងករណីរកឃើញថាការផ្សាយចេញពីក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាបភ្លាមដោយមិនត្រូវទុកយូរឡើយ។

ទន្ទឹមនិងនេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា លោកអធិការស្រុក និងមេអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកទាំង៩ ត្រូវអនុវត្តឱ្យបានក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងករណីរកឃើញថា លោកអធិការ និងមេអាវុធហត្ថមូលដ្ឋានក្រុងស្រុកណាមានការជាប់ពាក់ព័ន្ធជាមួយការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ នឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង