**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងអភិបាលកិច្ច»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច» នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOC) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន(CIIS)។ អញ្ជើញចូលរួមក្នុងអង្គសន្និសីទរួមមាន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោកជំទាវ Chen Bo ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិចិន(CIIS) លោកជំទាវ Wang Aihua នាយករងវិស្វករបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងចិន និងជាអគ្គលេខាធិការរងនៃសម្ព័ន្ធឧស្សាហកម្មបញ្ញាសិប្បនិម្មិតចិន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិន អ្នកជំនាញ ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីសរុបប្រមាណ៥០០រូប។

ថ្លែងក្នុងពិធីបើកសន្និសីទ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ញាសប្បនិម្មិត(AI) បាននិងកំពុងផ្លាស់ប្តូររបៀបរបបនៃដំណើរការអាជីវកម្ម និងបរិវត្តកម្មវិស័យឧស្សាហកម្ម និងបានក្លាយជាកត្តាជំរុញថ្មីសម្រាប់កំណើន វិបុលភាព និងសុខុមាលភាពមនុស្ស ដែលជាអ្វីដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក។ ជាមួយគ្នានេះ យើងក៏បានឃើញផងដែរថា បញ្ញាសប្បនិម្មិត(AI) ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ បង្កអស្ថិរភាពនៅក្នុងសង្គមមួយចំនួនផងដែរ។ បញ្ញាសិប្បនិម្មិត(AI) មិនមែនគ្រាន់តែជានវានុវត្តន៍បែបឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងអន្តរកម្មដែលមានឥទ្ធិពលផ្សារភ្ជាប់វិទ្យាសាស្ត្រ អភិបាលកិច្ច សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងបន្តថា ក្នុងនាមជាប្រទេសដែលមានអរិយធម៌សម្បូរបែប កម្ពុជាមានប្រវត្តិក្នុងការទទួលយក និងចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ ជំរុញភាពរីកចម្រើននិងការអភិវឌ្ឍ ជាពិសេសវិស្វកម្មនិងស្ថាបត្យកម្មនៃការសាងសង់ប្រាសាទអង្គរនិងប្រព័ន្ធធារាសាស្រ្ត ដែលអាចចាត់ទុកថាជាទីក្រុងដ៏ធំបំផុតនៅលើផែនដីក្នុងសតវត្សទី១២។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់យក «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះសំខាន់មួយ ដែលក្នុងនោះក៏បាននិងកំពុងអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដោយមានគោលដៅ «កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី» ហើយអនុលោមតាមគោលការណ៍ចំនួន៣គឺ៖ «ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល»។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកដល់អង្គសន្និសីទថា គ្មានប្រទេសណាអាចទាញយកភាពប្រទាក់ក្រឡា និងភាពស្មុគស្មាញនៃបញ្ញាសិប្បនិម្មិត (AI) តែម្នាក់ឯងបានទេ។ ភាពជាប់ទាក់ទងគ្នា(Interconnectedness) ការពឹងពាក់គ្នាទៅវិញទៅមកនៃពិភពលោក ជាពិសេសការអភិវឌ្ឍរបស់បញ្ញាសិប្បនិម្មិតខ្លួនវាផ្ទាល់ រួមជាមួយនឹងហានិភ័យនានា ទាមទារឱ្យមានកិច្ចសហការនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសនានា ក្នុងគោលដៅធានាកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃបញ្ញាសប្បនិម្មិត និងបង្កើនអត្ថប្រយោជន៍សម្រាប់ប្រជាជន និងការអភិវឌ្ឍ។ ជាការពិត គំនិតផ្តួចផ្តើមអភិបាលកិច្ច AI ជាសកលរបស់ចិន លើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ AI ប្រកបដោយទំនួលខុសត្រូវ គឺមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់អាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីលើការប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការតភ្ជាប់ទាំងនៅក្នុងតំបន់ និងពិភពលោក។ ចិន និងអាស៊ាន បានជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយទទួលស្គាល់ «សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ ស្តីពីការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការកសាងប្រព័ន្ធអេកូឌីជីថលប្រកបដោយចីរភាពនិងបរិយាបន្ន» ជាមួយនឹងវិធានការជាក់ស្តែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ AI នឹងផ្តល់ឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការឈានទៅ សម្រេចបាននូវការអភិវឌ្ឍមួយកម្រិតបន្ថែមទៀត ដោះស្រាយបញ្ហាប្រឈម និងឈានទៅរកយុគសម័យថ្មីនៃវិបុលភាព បរិយាបន្ន និងនិរន្តរភាព។

សូមជម្រាបថា គោលបំណងនៃសន្និសីទស្តីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច» ដើម្បីជាមូលដ្ឋានចាប់ផ្តើមស្វែងរកដំណោះស្រាយ និងពង្រឹងអភិបាលកិច្ច AI ដែលជាវិស័យកំពុងវិវត្តន៍ ហើយដែលយើងទាំងអស់គ្នាត្រូវការ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីធានាបាននូវអនាគតប្រកបដោយសុវត្ថិភាពនៃការប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការអភិវឌ្ឍក្រមសីលធម៌ និងអភិបាលកិច្ចនៃ AI ការកសាងក្របខណ្ឌបទប្បញ្ញត្តិសម្រាប់អភិបាលកិច្ច AI ការធានានូវទំនុកចិត្តនិងបរិយាប័ន្ននៃការប្រើប្រាស់ AI ការភ្ជាប់គម្លាតចំណេះដឹងនៅក្នុងការអភិវឌ្ឍ AI និងការធានានូវបរិយាកាសប្រកបដោយសន្តិសុខ និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ AI និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀត។ លើសពីនេះ យើងអាចរួមគ្នាបង្កើតអនាគតដែលដំណើរការជាមួយ AI ដើម្បីលើកកម្ពស់ជីវភាពសង្គម ពង្រឹងសេដ្ឋកិច្ច និងជំរុញការយល់ដឹងគ្នាទៅវិញទៅមកប្រកបដោយសមធម៌ ភាពធន់ និងវិបុលភាព ៕

អត្ថបទដែលជាប់ទាក់ទង