**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កាត់ទោសមនុស្ស២១នាក់ ពីបទឧក្រិដ្ឋកម្ម ក្នុងនោះ៦នាក់រងនូវទោសប្រហារជីវិត

នៃពិដោរ៖ កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានកាត់ទោសមនុស្ស២១នាក់ជាសាធារណៈ បន្ទាប់ពីត្រូវបានកាត់ទោសពីបទចាប់ជំរិត ជំរិតទារប្រាក់ និងឃាតកម្មនៅទីក្រុងឡូកខៃ Laukkai ដោយក្នុងនោះមនុស្ស៦នាក់ត្រូវបានប្រហារជីវិតកាលពីថ្ងៃទី៥ ខែធ្នូ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kokang។

ទណ្ឌិតចំនួន៦នាក់ត្រូវកាត់ទោសប្រហារជីវិតភ្លាមៗ។ ជនល្មើសដល់ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទរំលោភសេពសន្ថវៈលើកុមារ ប្លន់សម្លាប់ និងប៉ុនប៉ងប្លន់ប្រដាប់អាវុធ។ ក្នុងចំណោមមនុស្ស៧នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិត មាន៦នាក់ត្រូវបានប្រហារជីវិតភ្លាមៗ ហើយពួកគេត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្លន់ប្រដាប់អាវុធ ការចាប់ជំរិត និងឃាតកម្មដោយចេតនា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kokang។

សេចក្តីថ្លែងការណ៍របស់ MNDAA បានឱ្យដឹងថា ការបង្ហាញជាសាធារណៈរបស់ជនល្មើស គឺមានបំណងរារាំងឧក្រិដ្ឋកម្ម និងផ្តល់ការអប់រំផ្នែកច្បាប់។

MNDAA បានកាត់ទោសជាសាធារណៈលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានគ្រប់គ្រងទីក្រុង Laukkai ដោយបានកាត់ទោសមនុស្ស១០នាក់ រួមទាំងសមាជិករបស់ខ្លួនពីបទឃាតកម្ម ការចាប់ជំរិត និងជំរិតទារប្រាក់ ក្នុងនោះមនុស្ស៣នាក់ត្រូវបានកាត់ទោសប្រហារជីវិត។ សហភាពអឺរ៉ុបបានសម្ដែងការប្រឆាំងយ៉ាងខ្លាំងចំពោះការប្រហារជីវិតរបស់ MNDAA កាលពីថ្ងៃទី ២៥ ខែមេសា។

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ចោរប្លន់នៅហាងលក់ទំនិញមួយកន្លែង ដែលក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ត្រូវបានសម្លាប់ បានកើតឡើងនៅទីក្រុង Hopan ដែលត្រូវបានគ្រប់គ្រងដោយ United Wa State Army (UWSA) ហើយជនល្មើសនៃអំពើប្លន់នេះត្រូវបានប្រហារជីវិតជាសាធារណៈនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ដូចគ្នានេះដែរ UWSA បានកាត់ទោសអ្នករំលោភសេពសន្ថវៈ ៦នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដាក់ពន្ធនាគារ ១៥ឆ្នាំ។

UWSA ធ្លាប់បានដាក់ទណ្ឌកម្មជាសាធារណៈចំពោះអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងតំបន់ដែលពួកគេគ្រប់គ្រង ហើយបន្ទាប់មកបានបណ្ដើរអាក្រោសជនល្មើសជុំវិញទីក្រុងដែលពួកគេគ្រប់គ្រង។

អត្ថបទដែលជាប់ទាក់ទង