**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម ហួត ហាក់ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព**ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote មានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ**លោក Mike Pence ៖ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត**សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពមន្ដ្រីស៉ីម៉ាក់២រូប ដែលពលីនៅក្នុងពេលបំពេញការងារ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប**អភិបាលខេត្តប៉ៃលិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីទូទាំងខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់**អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥**មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ**ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ**ក្រសួងមហាផ្ទៃ នឹងធ្វើការបោះពុម្ពទិន្នន័យ និង QR Code ដើម្បីបិទលើសន្លឹក លិខិតឆ្លងដែនជនបរទេស ជំនួសការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និងឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍**ឱកាសការងារ! គិតត្រឹមថ្ងៃទី ១៧ ខែមករា នេះ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក**ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ**បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន**លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក**ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ នៅក្នុងខេត្តចំនួនពីរ

ភ្នំពេញ៖ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអនុរដ្ឋលេខាធិការ អេង ជាសាន នៅថ្ងៃទី៤ ដល់ ៦ ខែធ្នូ ឆ្នាំ២០២៤ បានចុះបំពេញបេសកកម្មត្រួតពិនិត្យ តាមដានដំណើរការរបស់សត្តឃាតដ្ឋាន និងកសិដ្ឋានចិញ្ចឹមសត្វនៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ និងមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង រួមទាំងការិយាល័យជំនាញ តាមរយៈការ​សហការជាមួយអភិបាល នៃគណអភិបាលស្រុក។

លទ្ធផល​នៃ​ដំណើរ​ចុះពិនិត្យជាក់ស្តែង លើទីតាំងសត្តឃាតដ្ឋានទាំងមូល បង្ហាញថា សត្តឃាតដ្ឋានស្ថិតនៅលើទីតាំងមួយសមស្រប នៅឆ្ងាយពីសាលារៀន មន្ទីរពេទ្យ វត្តអារាម ទីសាធារណៈ បឹង ស្ទឹង ទន្លេ ឬប្រភពទឹកនានា ដែលមនុស្ស ឬសត្វប្រើប្រាស់ជាប្រក្រតី ស្របនឹងប្រការ២ ប្រកាស ២២៥ ប្រក.កសក អនុក្រឹត្យ ១០៨ អនក្រ.បក។

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តមរដ្ឋលេខាធិការ ពិនិត្យ​ឃើញ​ថា ទីសត្តឃាតដ្ឋាននៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យជួស​ជុល​កែ​លម្អ ទើប អាចបន្តសុពលភាពទៅមុខទៀតបាន ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យានានា ស្របតាមគោលការណ៍ច្បាប់សុខភាពសត្វ និងផលិតកកម្មសត្វ និងបទដ្ឋានគតិយុត្ត ដូចមានចែងក្នុងអនុក្រឹត្យលេខ១០៨ អនក្រ.បក និងប្រកាសពាក់ព័ន្ធជាធរមាន។

ក្រោយពីទទួលបានការណែនាំពីជំនាញ និងអាជ្ញាធរថ្នាក់ស្រុក ម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមកែលម្អតាមការណែនាំ ដែលបានកំណត់រយៈពេល ពី៣០ថ្ងៃ ដល់៩០ថ្ងៃ រួមមាន រៀបចំដែកភ្ជួរសាច់នៅរោងពិឃាត (ដែកអ៊ីណុក) កាយកាកសំណល់ឱ្យឆ្ងាយពីកម្រាលសាបពិឃាត ធ្វើឡដុតកម្ទេចកាកសំណល់ឱ្យបានត្រឹមត្រូវ និងរៀបចំបិតការ៉ូផ្ទៃចង្រ្កានខាងលើ និងបញ្ឈរនៃចង្ក្រានដោយប្រើការ៉ូមិនរអិលនិងមានពណ៌ស ប្តូរការ៉ូទៅជាពណ៌សត្រង់កន្លែងពន្លះសាច់នៅមុខរោងពិឃាត និងធ្វើអនាម័យសត្តឃាតដ្ឋានឱ្យបានស្អាតជាប្រចាំ ដើម្បីអនាម័យ សុវត្ថិភាព ជូនអ្នកបរិភោគ៕

អត្ថបទដែលជាប់ទាក់ទង