**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ


ភ្នំពេញ៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និង ស្វាកន្ទុយស ជិតផុតពូជបំផុតដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។

ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ ពីប្រភេទថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាពសម្រាប់ធ្វើការ អភិរក្សក្រោមគម្រោងរេដបូកលំផាត់។

លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន២៨ប្រភេទដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈ មានមាឌធំជាងគេនៅលើពិភពលោករហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទ អំបូរក្តាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃ ជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះ ខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមាន សត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុតគឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្ត គម្រោងរេដបូក នេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទ សត្វដ៏អស្ចារ្យដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវកាកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ដើម្បីការពារជម្រក ព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយ និងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗទៀតដូចជាសត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយក្រសួងបរិស្ថានដើម្បី ការពារតំបន់ទេសភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រាសាសន៍ថា៖ «ជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន(REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ កន្លងមកក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការ៤ចំណុច ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តំបន់ការពារធម្មជាតិដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗជាច្រើនទៀត។លទ្ធផលនៃការសិក្សារួមគ្នាកន្លងមកនេះ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ របស់កម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានលើកកម្ពស់ជីវភាពប្រជាសហគមន៍កាន់តែប្រសើរនៅក្នុងតំបន់ទាំងនោះ ស្របតាមយុទ្ធសាស្រ្តនិងគោលនយោ បាយជាតិ របស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញនូវ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។

អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ អភិវឌ្ឍ អន្តរជាតិ (USAID) បានលើកឡើងថា៖ «កិច្ចសហការរបស់ USAID ជាមួយក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិរក្សជីវៈចម្រុះ នៅកម្ពុជានិងទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធធម្មជាតិ ក្នុងការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យនៅត្រឹមសូន្យ។ USAID ពិតជាមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលពង្រឹងភាពក្លាហានដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ ស្របពេលជាមួយគ្នានៃការចូលរួមការពារធនធានធម្មជាតិ និងប្រភេទសត្វជិតផុពូជរបស់កម្ពុជាផងដែរ»។ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ ប្រទេស កម្ពុជា និង មាន ប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែន ជម្រ ក នេះក៏ទ្រទ្រង់ជីវិត សត្វ ជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយង ចង្កំ ក ស ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោកផងដែរ។ តំបន់ទេសភាពនេះ ក៏បាន ទ្រទ្រង់ ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង និងជុំវិញតំបន់ ព្រៃឈើនេះផងដែរ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃ សម្រាប់ចិញ្ចឹមជីវិត។ ក៏ប៉ុន្តែក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ តំបន់ទេសភាពលំផាត់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសកម្មភាពមនុស្សលក្ខណៈទ្រង់ទ្រាយធំដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរិចរិលព្រៃឈើ និងការបាត់បង់ជីវៈចម្រុះ។ កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវៈចម្រុះរួមមានការទន្ទ្រានព្រៃឈើ សម្រាប់ ការ ពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននឹងកំពុងធ្វើការការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើមអភិរក្សផ្សេងៗជាច្រើនឆ្នាំមកហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះសង្ឃឹមថានឹងត្រូវបានជំរុញឱ្យកាន់តែខ្លាំងតាមរយៈការអនុវត្តគម្រោងរេដបូកលំផាត់ ដែលទទួលបានការគាំទ្រ និងថវិកាពី USAID មរតកបៃតង។គម្រោងរេដបូកនេះផងដែរ នឹងជួយការពារព្រៃឈើសម្រាប់ស្តុកទុកកាបូនបង្កើនឱកាសវិនិយោគ ពង្រីកសកម្មភាពអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍។ សកម្មភាពទាំងនេះរួមមាន ការស្តារទីជម្រកនៅតំបន់ព្រៃដីសើម ការពង្រឹងការចូលរួមរបស់សហគមន៍ មូលដ្ឋានក្នុងការល្បាត និងរួមគ្នាគ្រប់គ្រង ធនធានធម្មជាតិរបស់ពួកគេ ការលើកកម្ពស់កម្មវិធីដាំស្រូវសរីរាង្គ មិត្តភាព សង្រ្គោះសត្វព្រៃ (អាយ ប៊ីសរ៉ាយស៍) កម្មវិធីស្វាយចន្ទីគ្មានការ កាប់បំផ្លាញព្រៃឈើ និងការពង្រឹងភាពអង់អាចដល់យុវជនក្នុងការអភិរក្សជាដើម៕

អត្ថបទដែលជាប់ទាក់ទង