**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី

គូឡាឡាំពួ៖ រុស្ស៊ី​បាន​និង​កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ជាមួយ​ម៉ាឡេស៊ី​ ចំពេល​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង២ ។ រដ្ឋមន្ត្រី និងមន្ត្រីរុស្ស៊ីបានដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះ​កើត​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅ​រុស្ស៊ី​ក្នុង​ខែ​កញ្ញា តាម​ការ​អញ្ជើញ​របស់​​លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​បូព៌ា (EEF)។

លោក អាន់វ៉ា បានសរសើរប្រធានាធិបតីរុស្ស៊ីលោក ពូទីន ជុំវិញការដឹកនាំប្រទេសរុស្ស៊ីប្រកបដោយការអភិវឌ្ឍ និងបានសន្យាធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ លោក អាន់វ៉ា អះអាងថាមាន សក្តានុពលដ៏ធំសម្បើម ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់។ កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំធុរកិច្ចដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ចុងបូព៌ារបស់រុស្ស៊ី។

នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក លោក អាន់វ៉ា បានហៅប្រទេសរុស្ស៊ីថាជា«ដៃគូសំខាន់» ហើយបានស្នើឱ្យប្រទេសទាំង២ បង្កើតទំនាក់ទំនងពិសេស។ ទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំង២ លេចឡើងចំពេលដែលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយប្រទេសលោកខាងលិចសម្រាប់ការលុកលុយលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ។ កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​របស់​ម៉ាឡេស៊ី​ទៅ​រុស្ស៊ី​បាន​កើន​ឡើង១៣ ភាគរយ​ដល់ចំនួន ៦១៩,៣ លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ការ​នាំ​ចេញ​របស់​រុស្ស៊ី​ទៅ​ម៉ាឡេស៊ី​បាន​កើន​ឡើង១០,៨ ​​ភាគរយ​ដល់ចំនួន២,៤៩ ពាន់​លាន​ដុល្លារ។

នៅឯវេទិកាធុរកិច្ចអន្តរជាតិរុស្ស៊ី-អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលធ្វើឡើងនៅរដ្ឋធានីគូឡាឡាំពួរកាលពីសប្តាហ៍មុន មន្ត្រីរុស្ស៊ីបាននិយាយថា៖«មានឱកាសជាច្រើនដែលយើងមិនទាន់បានទាញយកប្រយោជន៍ពីវា ដែលរួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យដូចជា សន្តិសុខតាមអ៊ីនធឺណិត ការអភិវឌ្ឍកម្មវិធី និងទូរគមនាគមន៍ជាមួយតំបន់»។បច្ចុប្បន្ននេះ ពាណិជ្ជកម្មរវាងប្លុក និងប្រទេសគឺផ្តោតលើប្រេង និងឧស្ម័ន ថាមពល និងវិស័យកសិកម្ម។ វេទិកានេះត្រូវបានរៀបចំឡើងដោយមូលនិធិ RosCongress ដែលផ្តោតលើការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងមុខមាត់អន្តរជាតិរបស់រុស្ស៊ី។

ម៉ាឡេស៊ី ដែលនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំក្រោយ មានបំណងចង់ចូលរួមជាមួយរុស្ស៊ី និងប្រទេសសមាជិក BRICS ដើម្បីធ្វើពិពិធកម្មពីទីផ្សារប្រពៃណីរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវមជ្ឈភាពអាស៊ាន ចំពេលមានការប្រកួតប្រជែងរវាងមហាអំណាចពិភពលោក។ គួរជម្រាបថា អាស៊ាន​ក៏បាន​ទទួល​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ីដែរ។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ានបានកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំ២០២២ ។ អាស៊ាន​ដែល​មាន​ផលិតផល​ក្នុងស្រុក​សរុប​ជិត​៤ ​ពាន់​ពាន់​លាន​ដុល្លារ គឺជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៥ ​ក្នុង​ពិភពលោក​៕

អត្ថបទដែលជាប់ទាក់ទង