**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងជូនមន្ត្រីនៅមន្ទីរសុខាភិបាល ដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាព ជំនាញជុំវិញខេត្តផងដែរ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ដ។

យោងតាមដីការរបស់រដ្ឋបាលខេត្តប៉ៃលិន អានដោយលោក ញ៉ូវ គង្គារ នាយកទីចាត់ការធនធានមនុស្ស នៃរដ្ឋបាលខេត្ត លេខ ០២៧/២៤ ដក.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ច៖

ទី១៖ លោកវេជ្ជបណ្ឌិត កឹម សំណាង ត្រូវបានផ្ទេរភារកិច្ចពីប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឱ្យមកកាន់មុខតំណែងជាប្រធានការិយាល័យនិយ័តកម្មសុខាភិបាល
ទី២៖ លោកវេជ្ជបណ្ឌិត លី មករា ឱ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
ទី៣៖ លោក ង៉ុច សេងធួន បញ្ចប់ភារកិច្ចពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក
ទី៤៖ លោកស្រី ហ៊ឹម សានិត ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត។

បន្ទាប់ពីមន្ត្រីរាជការដែលទើបទទួលមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តរួចមក, លោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំងអស់ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំរើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ។

លោកជំទាវបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាល ទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋឱ្យ បានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ចំណេះជំនាញគ្រូពេទ្យខ្មែរយើង មានការរីកចម្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយ ហើយធនធានមនុស្សក៏មានកាន់តែច្រើនឡើង និងមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ/សង្កាត់ ក៏មានច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវ:របស់ខ្លួន ឲ្យបានសមរម្យ រួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង