**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាជនអូស្ត្រាលី បានប្រតិកម្មនឹងភាពច្របូកច្របល់មួយចំនួនចំពោះបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារអាយុក្រោម១៦ឆ្នាំ ដែលរដ្ឋាភិបាលនិយាយថាឈានមុខគេលើពិភពលោក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា TikTok ប្រកែកថា បម្រាមនេះអាចរុញមនុស្សវ័យក្មេងទៅកាន់ «ជ្រុងងងឹតនៃអ៊ីនធឺណិត»។

អូស្ត្រាលី បានអនុម័តច្បាប់ ស្តីពីការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារក្រោមអាយុ១៦ឆ្នាំនេះ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីការជជែកដេញដោលគ្នាពីភាគីចម្រុះជាច្រើន ដោយកំណត់ជាគោលការណ៍សម្រាប់យុត្តាធិការជុំវិញពិភពលោក ជាមួយនឹងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយដែលផ្តោតលើក្រុមហ៊ុន Big Tech ។ ច្បាប់នេះបង្ខំឱ្យកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្យដូចជា Instagram និង Facebook របស់ក្រុមហ៊ុន Meta, កម្មវិធី TikTok និង បណ្តាញសង្គមផ្សេងទៀត បញ្ឈប់អនីតិជនពីការចូលប្រើប្រាស់ បើមិនដូច្នេះទេនឹងត្រូវផាកពិន័យរហូតដល់ ៤៩.៥ លានដុល្លារអូស្ត្រាលី (ស្ទង់ ៣២លានដុល្លារអាមេរិក)។ ការសាកល្បងនៃវិធីសាស្រ្តអនុវត្តច្បាប់នេះ នឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងការហាមឃាត់នឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា «វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឥឡូវនេះមានទំនួលខុសត្រូវសង្គម ដើម្បីធានាសុវត្ថិភាពកុមាររបស់យើង គឺជាអាទិភាពសម្រាប់ពួកគេ»។

ការប្រកាសពីព័ត៌មានលម្អិតនៃការហាមប្រាមកាលពីដើមខែនេះ លោក Albanese បានលើកឡើងពីហានិភ័យចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ជាពិសេសហានិភ័យចំពោះក្មេងស្រីពីការបង្ហាញរូបភាពរាងកាយដែលបង្កគ្រោះថ្នាក់ និងខ្លឹមសារខុសឆ្គងដែលផ្តោតលើក្មេងប្រុស។

ច្បាប់នេះផងដែរ ត្រូវបានគេមើលឃើញថា នឹងរងផលប៉ះពាល់ដល់បណ្តាញសង្គមជាច្រើនរួមមាន Facebook របស់ក្រុមហ៊ុន Meta Platforms ដែលធ្លាប់បាននិយាយថា ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែត្រូវបានពន្យារពេលរហូតដល់ការសាកល្បងការផ្ទៀងផ្ទាត់អាយុបានបញ្ចប់។ TikTok របស់ Bytedance បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវការការពិគ្រោះយោបល់បន្ថែមទៀត ខណៈដែល លោក Elon Musk ម្ចាស់បណ្តាញសង្គម X បាននិយាយថា ច្បាប់ដែលបានស្នើឡើង អាចប៉ះពាល់ដល់សិទ្ធរបស់កុមារ។

គួរជម្រាបថា ប្រទេសមួយចំនួនរួមទាំងប្រទេសបារាំង និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ ដើម្បីរឹតបន្តឹងការចូលប្រើបណ្តាញសង្គមសម្រាប់អនីតិជនដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ប៉ុន្តែការហាមប្រាមរបស់អូស្ត្រាលី គឺជាច្បាប់មួយដាច់ខាត បើទោះបីជាមានការយល់ព្រមពីអាណាព្យាបាល ក៏ក្មេងៗមិនអាចប្រើបានដែរ ដូច្នេះគេអាចនិយាយបានថា អូស្ត្រាលីជាប្រទេសដំបូងលើពិភពលោក ដែលអនុម័នច្បាប់មួយនេះមក៕

អត្ថបទដែលជាប់ទាក់ទង