**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

គំនិតផ្តួចផ្តើមអរិយធម៌សកល ៖រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន

ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំកម្មវិធីបាឋកថាស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកលរួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន។
ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន១០០រូប ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា ដែលនេះបានក្លាយទៅជាមូលដ្ឋានដ៏រឹងមាំ ក្នុងការពង្រឹងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាក់ស្តែង ប្រទេសចិន និងកម្ពុជាបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងបានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនទាំងពីរ ជាពិសេសរវាងយុវជន។ អ្វីដែលឯកឧត្តមចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានរៀបចំការសម្ដែងរួមគ្នានៃក្បាច់គុនសៅលីង មកពីខេត្តហឺណាន និងក្បាច់គុនខ្មែរល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីចុងខែមេសា ឆ្នាំ២០២៤ ដែលការណ៍នេះមិនត្រឹមតែចូលរួម លើកកម្ពស់ការយល់ដឹងវប្បធម៌ រវាងប្រទេសទាំងពីរទេ តែថែមទាំងបង្កើនសាមគ្គីភាព និងមិត្តភាពដែកថែករវាងប្រជាជនទាំងពីរផងដែរ។

លោក ឆាង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា រយៈពេលជាងមួយឆ្នាំមកហើយដែលគំនិតផ្តួចផ្តើមអរិយធម៌សកលបានទទួលការឆ្លើយតបជាវិជ្ជមានពីពិភពលោកដែលបានបម្រើដល់ការពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនគ្រប់ប្រទេសកសាងការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍអរិយធម៌មនុស្ស ជំរុញដំណើរការទំនើបភាវូបនីយកម្មរបស់មនុស្ស និងជំរុញការកសាងសហគមន៍នៃអនាគតរួមគ្នាបានចាក់បញ្ចូលកម្លាំងជំរុញយ៉ាងខ្លាំងក្លាទៅក្នុងដំណើរការ។ លោកបន្ថែមថា ប្រទេសចិន និងកម្ពុជាទាំងពីរមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងវប្បធម៌ដ៏អស្ចារ្យ។ អរិយធម៌ចិននិងអរិយធម៌ខ្មែរទាំងពីរជាកម្មសិទ្ធិនៃសាវតារវប្បធម៌អាស៊ី ហើយ«សន្តិភាព» គឺជាមូលដ្ឋានវប្បធម៌ទូទៅមួយរបស់យើង។ លោកជឿជាក់ថា ការប្រារព្ធឡើងដោយជោគជ័យនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ចិន-កម្ពុជា នឹងបន្តដើរតួនាទីជាវិជ្ជមានក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រទៅវិញទៅមករវាងប្រទេសចិន និងប្រទេសកម្ពុជា ហើយការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ បង្កើនការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរសម្រេចបាននូវសហគមន៍ជោគវាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី។ តាមរយៈសៀវភៅជាខេមរភាសាស្តីពី«យល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកល»ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងនាមជាវាគ្មិនបានរំលេចពីគុណតម្លៃនៃគំនិតផ្តួចផ្តើមអរិយធម៌សកលដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មតយកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌។ តាមរយៈបទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងនាមសិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការដែលបានចូលរួមក្នុងអង្គបាឋកថានេះលោក ង៉ែត រ៉ាឌី និស្សិតជំនាន់ទី១៣ ឯកទេសល្ខោនខោលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានថ្លែងថា «គំនិតផ្តួចផ្តើមនេះបានផ្តល់ដល់យើងនូវការរួមដៃគ្នាដើម្បីបន្តក្តីសុបិននៃការអភិវឌ្ឍ និងរួមចំណែកដល់បុព្វហេតុនៃទំនើបកម្មពិភពលោក រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃសន្តិសុខ និងរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមគ្នាប្រមូលផ្តុំពន្លឺនៃអរិយធម៌ និងរួមចំណែកដល់មរតក និងការច្នៃប្រឌិតនៃវប្បធម៌មនុស្ស រួមគ្នាកសាងស្ពានរវាងចិត្តនិងគំនិតរបស់ប្រជាជន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមចំណែកលើកកម្ពស់ការយោគយល់គ្នានិងការស្រលាញ់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន»៕

អត្ថបទដែលជាប់ទាក់ទង