**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋមន្ត្រីព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បញ្ជាក់ជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិជាំងក្វាងសុី ប្រទេសចិន បញ្ជាក់ពីជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។

កិច្ចសហការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និង ខេត្តក្វាងសុី គឺជាចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៦ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោកបានយល់ឃើញកាន់តែច្បាស់បន្ថែមទៀត។

ការពង្រឹងពង្រីកកិច្ចសហការក្នុងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តក្វាងសុី ធ្វើឡើងក្នុងឱកាសនៃជំនួបពិភាក្សាគ្នារវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ជិន អុីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងសុី ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាលប្រទេសចិន និងរដ្ឋបាលខេត្តក្វាងសុី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មានកម្ពុជាទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយកិច្ចសហការនេះគឺក្រសួងព័ត៌មានបានធ្វើកិច្ចការងារច្រើនជាមួយ ស្ថាប័ន អង្គភាពព័ត៌មាន និងប្រពន្ធ័ផ្សព្សាយរបស់រដ្ឋចិន ក្នុងកិច្ចការព័ត៌មាន ហើយបានខិតខំប្រឹងប្រែងផ្សារភ្ជាប់នូវទំនាក់ទំនងលើការងារផ្សព្វផ្សាយព័ត៌មាន វប្បធម៍ ទេសចរណ៍ សំដៅធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិនស្របតាមទិសស្លោកដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ឈរលើសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ។

ឯកឧត្តម បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនអាស៊ានចិន ដែលផ្តោតលើវប្បធម៌ ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ហើយក្នុងកិច្ចការប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនជាច្រើនលើការផ្សព្វផ្សាយព័ត៌មាន, ការផលិតបទយកការណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា ប្រទេសចិនគឺជាមិត្តភាពដែកថែបរបស់កម្ពុជា ហើយជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ និងមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ទាំងនេះបានបង្ហាញនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា ចិន មានតាំងពីយូរយារណាស់មកហើយ ។ ជាមួយនេះ ប្រទេសចិនបានចូលរួមចំណែកយ៉ាងច្រើនលើការកសាងប្រទេសឡើងវិញ លើការអភិវឌ្ឍសេដ្ឋកិច្ច ហើយក្នុងនោះបានធ្វើឱ្យប្រទេសកម្ពុជា មានការប្ររែមុខមាត់ពីប្រទេសក្រីក្រមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ជាមួយការវិនិយោគ និងការចូលរួមកសាងហេដ្ឋារចនាសម្ពន្ធ័ជាតិអោយមានការរីកចម្រើន ។

តាមរយៈនេះដែរ ប្រទេសកម្ពុជាបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កិច្ចសហប្រតិបត្តិការអង្ករ និងត្រី ដែលជាផ្នែកមួយនៃការបើកច្រកលើវិស័យកសិកម្ម និងជលផលកម្ពុជា ដើម្បីនាំយកនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតសម្រាប់ការធ្វើទំនើបកម្មនៅក្នុងប្រទេស ។ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តោតលើកិច្ចការងារសំខាន់ៗបន្ថែមលើអ្វីដែលជាយុទ្ធសាស្រ្តគោលនយោបាយរបស់ខ្លួន គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនិងបដិវត្តឧស្សាហកម្មទី៤ និង បដិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងក្របខណ្ឌនេះក្រសួងព័ត៌មាន បានកំពុងធ្វើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ដោយភ្ជាប់ទៅនិងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយជូនដល់សាធារណជន។

លោកជំទាវ ជិន អុីយ៉ុន មានប្រសាសន៍លើកឡើងថា ខេត្តក្វាងសុី គឺជាបង្អូចសម្រាប់បើកទូលាយនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសអាស៊ាន, ក្វាងសុីព្យាយាម ហើយ សកម្មក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសកម្ពុជា ជាពិសេសជំរុញកិច្ចសហការលើវិស័យព័ត៌មានអោយកាន់តែសុីជម្រៅដើម្បីរួមចំណែកដល់មិត្តភាពដែកថែបរវាងចិន កម្ពុជា។ លោកជំទាវ រដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងសុី បានលើកឡើងពីការបង្កើតវេទិកាផ្សព្វផ្សាយព័ត៌មានលើវិស័យ Internet នៃប្រទេសទាំងពីរ ដោយក្នុងនោះកាសែតដេលីក្វាងសុី នឹងធ្វើការផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅលើវេទិកាក្វាងសុី ហើយកម្ពុជាផ្សាយលើវេទិកានៃប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមលើវិស័យផ្សេងៗទៀតដែលរដ្ឋាភិបាលចិន និងកម្ពុជាបានអនុវត្តន៍កន្លងមករួចមកហើយ។

លោកជំទាវ ជិន អុីយ៉ុន រដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងសុី ប្រទេសចិន បានសំដែងនូវការអរគុណចំពោះក្រសួងព័ត៌មានកម្ពុជា ដែលបានសហការគាំទ្រដល់វិស័យព័ត៌មាន និងវិស័យផ្សព្វផ្សាយរបស់ខេត្តក្វាងងសុី ដោយក្នុង នោះស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងសុីបានបង្កើតការរិយាល័យនៅ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ។ ក្នុងរយៈពេល ១០ឆ្នាំមកនេះ ខេត្តក្វាងសុី ្របទេសចិន បានធ្វើកិច្ចសហការល្អជាមួយក្រសួងព័ត៌មានកម្ពុជា ជាពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដោយបានបង្កើតនាទីភាពយន្តភាគចិន និងគំនូរជីវចលចិន ហើយក៏បានផលិតនូវភាពយន្តជាច្រើន ដោយទទួលការគាំទ្រ និងចូលចិត្តទស្សនាពីសំណាក់ប្រជាជនកម្ពុជាយ៉ាងច្រើន ។

ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍បញ្ជាក់ថា ក្រសួងព័ត៌មាននឹងបន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតលើវិស័យព័ត៌មាននិងសោតទស្សន៍ជាមួយចិន និងបានឆ្លើយតបនឹងសំណើកិច្ចសហប្រតិបត្តិការបន្ថែមដែលលើកឡើងដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងឃោសនាការនៃតំបន់ស្វយ័តជនជាតិជាំងក្ខាងស៊ីលើការផ្សព្វផ្សាយព័ត៌មាន ការសហការផលិតខ្លឹមសារ និងការបណ្តុះបណ្តាលធនធានមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង