**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព

គូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញនៅថ្ងៃទី២៨ ខែវិច្ឆិកាថា មនុស្សជាង៣៧០០០នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋចំនួន៦របស់ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ។

លោក អាន់វ៉ា បានប្រាប់សភាថា ជម្រកបណ្តោះអាសន្នចំនួន៣២២ ត្រូវបានបើកនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ទាំង៦ រូមមានរដ្ឋ Kelantan, Terengganu, Kedah, Perlis, Johor និង Perak ដើម្បីផ្តល់ជម្រកដល់ជនភៀសខ្លួនដោយទឹកជំនន់។ លោក អាន់វ៉ា បានឱ្យដឹងថា រដ្ឋ Kelantan ភាគឦសានជាប់ព្រំដែនប្រទេសថៃ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានមនុស្សចំនួន៣០៥៨២នាក់ មកពី ៩២២៣គ្រួសាររងផលប៉ះពាល់។ ទឹកជំនន់ គឺជារឿងធម្មតានៅលើឆ្នេរសមុទ្ទភាគខាងកើតនៃប្រទេសម៉ាឡេស៊ីក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំចាប់ពីខែតុលាដល់ខែមីនា ដោយមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅជារៀងរាល់ឆ្នាំ។

សារក្នុងហ្វេសប៊ុករបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនេះ បានបង្ហាញបុគ្គលិកចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសម្រាប់អ្នកដែលរងផលប៉ះពាល់នៅក្នុងរដ្ឋ Kelantan។ នាយកដ្ឋានឧតុនិយមបានចេញការព្រមានពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្ហាញពីកម្រិតនៃភ្លៀងធ្លាក់ដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋ Kelantan, Pahang និងរដ្ឋ Terengganu។ វារំពឹងថា ភ្លៀងនឹងបន្តរហូតដល់ថ្ងៃសុក្រ។

លោក អាន់វ៉ា បាននិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិត្រូវបានដឹកនាំឱ្យចល័តភ្នាក់ងារសហព័ន្ធ និងរដ្ឋទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់អ្នករងគ្រោះដោយទឹកជំនន់ និងអ្នកស្រុកពេញមួយរដូវភ្លៀងធ្លាក់។

អត្ថបទដែលជាប់ទាក់ទង