**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស

ឡុងដ៍៖ មន្ត្រីអាម៉េរិក បានអះអាងកាលពីថ្ងៃអង្គារទី២៦ ខែវិច្ឆិកាថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណមួយចំនួនត្រូវបានគេប្រទះឃើញនៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិកចំនួន៣ នៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេល៦ ថ្ងៃចុងក្រោយនេះ។

អ្នកនាំពាក្យយោធាម្នាក់ បានអោយដឹងថា ៖«យន្តហោះគ្មានមនុស្សបើកខ្នាតតូចត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញ និងនៅលើមូលដ្ឋានទ័ពអាកាស RAF Lakenheath មូលដ្ឋានទ័ព RAF Mildenhall និងមូលដ្ឋានទ័ព RAF Feltwell ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី២៦ ខែវិច្ឆិកា»។

ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាទ្រីក រៃដឺ (Patrick Ryder) បានអះអាងថា យោធាអាម៉េរិកកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ។ លោកក៏បានសង្កត់ធ្ងន់ថា ៖«រហូតមកដល់ពេលនេះគ្មានផលប៉ះពាល់ណាមួយដល់អ្នករស់នៅក្នុងមូលដ្ឋាន គ្រឿងបរិក្ខារ ឬទ្រព្យសម្បត្តិដែលយើងនៅឯមូលដ្ឋានទាំងនោះទេ»។

លោក រៃដឺ បន្តថា យន្តហោះគ្មានមនុស្សបើកខ្នាតតូចគឺត្រូវបានប្រើប្រាស់ទូទៅ ដូច្នេះវាពិបាកក្នុងការសន្និដ្ឋានថា តើយន្តហោះគ្មានមនុស្សបើកខ្នាតតូចទាំងនោះត្រូវបានបង្ហោះដោយសម្ព័ន្ធមិត្ត ឬបច្ចាមិត្ត? ទោះយ៉ាងនេះក្ដី យោធាអាម៉េរិកនឹងបន្តស៊ើបអង្កេតលើរឿងនេះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស(MOD) បានលើកឡើងថា ពួកគេបានចាត់វិធានការយ៉ាងតឹងរឹងចំពោះបញ្ហានេះ។

អ្នក នាំ ពាក្យ រូប នេះ បាន បន្ថែម ថា៖«យើង កំពុង គាំទ្រ ការ ឆ្លើយ តប របស់ កង ទ័ព អាកាស អាម៉េរិក»។ កាសែត The Times បានចុះផ្សាយថា បុគ្គលិកយោធាប្រហែល ៦០នាក់ត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យលើបញ្ហាដ៏រសើបនេះ៕

អត្ថបទដែលជាប់ទាក់ទង