**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រសួងបរិស្ថាន ប្រកាសបដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កន្លងមកមានសារព័ត៌មានមួយចំនួន បានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំលើករណីឥណទាន កាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។

ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្ដែងទាំងនោះដោយមូលហេតុ៖ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមាន យន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការ ការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក (REDD+) ដោយជំរុញ ការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថានបន្ថែមថា យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូននៃគម្រោងរេដបូក (REDD+) បានបញ្ចប់ និងបើកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែល បានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមធ្វើការផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ សារព័ត៌មាន ខណៈដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អនៅក្នុងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង