**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ការពង្រីកវិសាលភាព ប.ស.ស. របស់រាជរដ្ឋាភិបាល ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ

ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តាមរយៈការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ។ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថា បេឡាជាតិសន្តិសុខសង្គមបាននិងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការថែទាំសុខភាពរបស់ពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើថ្លៃថែទាំសុខភាព។

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពរបស់បេឡាជាតិសន្តិសុខសង្គមដែលមានសមាជិករាប់លាននាក់។ ប.ស.ស. បានចូលរួមចំណែកយ៉ាងសំខាន់លើការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពក្នុងការប្រើប្រាស់បណ្ណ ប.ស.ស. ឱ្យកាន់តែទូលំទូលាយជាងមុន និងចំណាយប្រាក់តិចក្នុងការបង់វិភាគទានលើសេវាថែទាំសុខភាព។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍របស់ ប.ស.ស. និងភាពងាយស្រួលលើការប្រើប្រាស់ គឺជាការលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់សេវារបស់រាជរដ្ឋាភិបាលមួយនេះកាន់តែច្រើនឡើងៗ ជាពិសេសលើកទឹកចិត្តឱ្យពលរដ្ឋកាន់តែគិតគូរពីសុខភាពជាងមុន។ ប.ស.ស. ទទួលបានការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវាមួយនេះកន្លងមក ហើយជាបណ្តើៗសេវាកម្មមួយនេះនឹងក្លាយទៅជាបង្អែកសម្រាប់ពលរដ្ឋកម្ពុជាក្នុងការថែទាំសុខភាពរបស់ពួកគេ។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងដែរថា ការពង្រីកវិសាលភាពរបស់បេឡាជាតិសន្តិសុខសង្គមគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ខណៈពេលដែល ប.ស.ស. របស់រាជរដ្ឋាភិបាលបាននិងកំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា បេឡាជាតិសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានក្លាយទៅជាមធ្យោបាយយ៉ាងមានសារសំខាន់សម្រាប់ទ្រទ្រង់សុខភាពរបស់ពលរដ្ឋកម្ពុជា ពីព្រោះសមាជិករបស់ ប.ស.ស. ចំណាយថវិកាតិច ក៏ប៉ុន្តែពួកគេទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអាចប្រើប្រាស់សេវាថែទាំសុខភាពផ្សេងៗទៀតបានដោយមានប្រសិទ្ធិភាព និងរហ័សផងដែរ។

ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗសំដៅ រក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។ បច្ចុប្បន្នរបបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ 2 671 030 នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន 422 593នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន) ចំនួន 136 210នាក់។

ចំណុចគួរឱ្យកត់សំគាល់ គឺចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ដូចជាតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤នេះ។ ទន្ទឹមនេះ ប.ស.ស. មានសមាជិក ប.ស.ស. បានប្រើប្រាស់សេវាចំនួន 21 035 433ដង និងបានផ្តល់សាច់ប្រាក់ដល់ស្រីមានផ្ទៃពោះចំនួន 564 63នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន 551 709នាក់ ផងដែរ។ តាមរយៈនេះ បង្ហាញថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលដើរតួនាទីយ៉ាងសំខាន់លើការថែទាំសុខភាពរបស់ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង