**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ

ភ្នំពេញ៖ សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។

លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលា ក៏បានបញ្ជាក់ពីគន្លឹះដែលសាលាអាចឈរទៅលើស្តង់ដារសាលគំរូ មាន៥ចំណុចសំខាន់ៗរួមមាន ៖ ១-លទ្ធផលនៃការសិក្សារបស់កុមារ សាលាមានធ្វើតេស្តស្តង់ដារ គិតទៅលេីអាហារូបត្ថម្ភកុមារ ដែលមានរៀបចំអាហារពេលព្រឹក អាហារសម្រន់សម្រាប់កុមារ, ២-ពាក់ព័ន្ធនឹងការបង្រៀន និងរៀន បច្ចុប្បន្ន នេះគឺពេញនិយមរៀនតាមរយៈការលេងផង រៀនផង តាមរយៈ បរិស្ថានក្រៅថ្នាក់រៀន និងក្នុងថ្នាក់រៀន ,៣-ពាក់ព័ន្ធនឹងគណនេយ្យភាព សាលាមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងថវិកា , ៤-ការចែករំលែក ពាក់ព័ន្ធនឹងបរិស្ថានសាលារៀន , ៥-សហគមន៍ និងមាតាបិតាសិស្សមានការចូលរួម យ៉ាងផុសផុល ក្នុងរយៈពេល ៦ឆ្នាំ ដោយមានការចូលរួមដេីម្បីអភិវឌ្ឍន៍សាលារៀនឱ្យមានការីកចម្រេីន។

ជាមួយគ្នានោះលោកស្រី ក៏បានចែករំលែកនូវចំនុចល្អៗមួយចំនួនពីការរៀបចំបរិស្ថានសាលា រៀនឱ្យបានល្អ ជាពិសេសមាតាបិតា សហគមន៍ មានការចូលរួមយ៉ាងផុសផុល។ សាលា មានបង្កេីតកម្មវិធីអាហារូបប្ថម្ភដល់កុមារ ដោយឈរលេីគោលការណ៍មួយ “កុមារដែលមានអាហាររូបប្ថម្ភល្អ គឺជាកុមារដែលឆ្លាត ” ហេីយក៏មានការបង្កេីតកម្មវិធីសិក្សាដល់កុមារបន្ថែម ក្នុងនោះក៏មានការបង្រៀនតាមបែប ប្រព័ន្ធ ឌីជីថលផងដែរ។

សូមបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ មានផ្ទៃដីសរុប២០៣០ម៉ែត្រការ៉េ។ សាលារៀនបានបើកដំណើរការក្នុងឆ្នាំសិក្សា១៩៩៨ ក្រោមការគ្រប់គ្រងរបស់សាលាបឋមសិក្សាកកោះមាន២ថ្នាក់ គឺថ្នាក់កម្រិតខ្ពស់មាន កុមារសរុបចំនួន ៧៨នាក់ និងគ្រូបង្រៀនចំនួន ២នាក់។ ឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងគាំទ្រវិស័យអប់រំទី២ បានផ្តល់អគារធនធាន១ខ្នង ៥បន្ទប់។ សាលារៀនបានប្រែក្លាយទៅជាមត្តេយ្យសិក្សាធនធានកកោះ តាមរយៈប្រកាសលេខ២២៤៦ អយក.ប្រក ចុះថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហេីយឆ្នាំសិក្សា២០២៣-២០២៤ សាលាមានសិស្សសរុប២៣០នាក់/ស្រី១១៧នាក់ គ្រូបង្រៀនសរុប៩នាក់ ក្នុងនោះមានគ្រូបង្រៀនក្របខណ្ឌសរុប៥នាក់ និង កិច្ចសន្យា៤នាក់៕

អត្ថបទដែលជាប់ទាក់ទង