**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋមន្ត្រីបរិស្ថាន ជួបសំណេះសំណាល និងនាំយកថវិការបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសិស្សប្រលងជាប់និទ្ទេស A ចំនួន ៣៤នាក់ និងសិស្សប្រលងជាប់បាក់ឌុបចំនួន ២ពាន់នាក់ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបពិធីជួបសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបានប្រគល់អំណោយលើកទឹកចិត្តនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មកពីស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរជាខ្លាំង ដែលសិស្សនុសិស្សទាំងអស់ បានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ដែលមិនត្រឹមតែចំពោះខ្លួនឯង និងឪពុកម្តាយ ព្រមទាំងក្រុមគ្រួសារ។ ក្នុងជំហានបន្ទាប់នេះ សិស្សានុសិស្ស ប្រឡងជាប់ នឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបាន ចំណេះដឹង និងចំណេះធ្វើ និងទទួលបានជំនាញសម្រាប់អនាគត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្ត សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមក្នុងភាពស្អាតក្នុងផ្នត់គំនិត (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ឆ្ពោះទៅកម្ពុជាស្អាត និងកម្ពុជាស្អាត លើឆាកអន្តរជាតិ ទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។

ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់, និទ្ទេស B ចំនួន ២១៣នាក់, និទ្ទេស C ចំនួន ៤៤៥នាក់, និទ្ទេស D ចំនួន ៧១០នាក់ និងនិទ្ទេស E ចំនួន ៦១២នាក់ សរុបចំនួន ២.០១៤នាក់ ក្នុងនោះស្រី មានចំនួន ២៦៨នាក់។

សូមជម្រាបជូនថា នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៥.៥៥២នាក់ (ស្រី ៣.១៩៤នាក់) និងបានប្រឡងជាប់ ៤.៣៧៤នាក់ (ស្រី ២.៦៣២នាក់) ស្មើនឹង ៧៩,៩៨% (ស្រី ៨៣,៤២%)។ សិស្សនិទេ្ទស A មាន ៧០នាក់, និទ្ទេស B មាន ៣៧៩នាក់, និទ្ទេស C មាន ៨៩៥នាក់, និទ្ទេស D មាន ១.៥៥២នាក់ និងនិទ្ទេស E មាន ១.៤៧៨នាក់។ ក្នុងនោះនៅស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ មានបេក្ខជន ប្រឡងសរុបចំនួន ៤៥៤នាក់ (ស្រី ១.៣៧៥នាក់) នៅក្នុងសម័យប្រឡងឆ្នាំ២០២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់ នៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង