**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

អភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ។

ក្នុងជំនួបនោះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តសូមស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន មកកាន់ខេត្តតំបន់ឆ្នេររបស់យើង និងអបអរសាទខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា និងប្រទេសហ្វីលីពីន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ជាខេត្តនៅទិសនារតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច សង្គម។ ខេត្តព្រះសីហនុ មានក្រុង-ស្រុកចំនួន៥ ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ នៅឆ្នាំ២០២៣ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ និង GDP សម្រាប់មនុស្សម្នាក់ ៦ ៨៨៣ដុល្លាអាមេរិក ជួយកាត់បន្ថយភាពក្រីក្រ។ ខេត្តព្រះសីហនុមានធនធានធម្មជាតិដ៏សម្បុរបែប មានកោះតូច ធំចំនួន៣២ ថ្មប៉ប្រេះទឹក១ និងថ្មដុស៥ មានឆ្នេរសុមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានធនធានធម្មជាតិលើគោក និងជីវចម្រុះបាតសមុទ្រ ដែលជាមូលដ្ឋានគ្រិះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ខេត្តព្រះសីហនុជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រនៃខេត្តទាំង៤ មានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដែលហៅឈ្មោះតែមួយថា ឆ្នេរសមុទ្រកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ រង្វង់មូល និងរួបសំណាកចំនួន៤ ដោយមានការសាទរពីប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ ខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិយ៉ាងសំខាន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក។ ផ្លូវទឹក កំពង់ផែអន្តរជាតិទឹកជ្រៅបច្ចុប្បន្នមានជម្រៅទឹក ១៣,៥០ម៉ែត្រ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការអភិវឌ្ឍកំពង់ផែជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ២០២៤-២០២៦ មានជម្រៅទឹក១៤,៥០ម៉ែត្រ ដំណាក់កាលទី២ ឆ្នាំ២០២៥-២០២៨ មានជម្រៅទឹក១៦,៥០ម៉ែត្រ និងដំណាក់កាលពី៣ ឆ្នាំ២០២៦-២០២៩ មានជម្រៅទឹក១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវអាកាស ប្រភេទ 4E មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។ ផ្លូវគោក មានផ្លូវដែក ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កំពុងដំណើការ និង ១០ផ្សេងទៀតកំពុងសិក្សា ទន្ទឹមនោះ ខេត្តព្រះសីហនុ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់សម្រាប់អ្នកទេសចរ និងការវិនិយោគផងដែរ។

ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណគុណចំពោះរដ្ឋបាលខេត្តបានអនុញ្ញាតិឱ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ មានគោលបំណងផ្តល់សេវាកម្មសេវាកុងស៊ុលប្រទេសហ្វីលីពីនជូនដល់ប្រជាពលរដ្ឋហ្វីលីពីនដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុមានដូចជា គ្រូបង្រៀន វិស្វករ សាសនា និងការងារលើវិស័យផ្សេងៗ។ ក្នុងដំណើរទស្សនកិច្ចលើកក្រោយ យើងចង់ពិភាក្សារវាងសេនានុព័ន្ធយោធាប្រទេសហ្វីលីពីន ជាមួយនឹងមន្ទីរការងារខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជនហ្វីលីពីន គោរពច្បាប់នៅកម្ពុជា។

ទន្ទឹមនោះ លោកជំទាវក៏ចង់ដឹងពីច្បាប់ស្តីពីការជួលជនបរទេសដែលមានវិជ្ជាជីវៈមកបម្រើការងារនៅខេត្តព្រះសីហនុ ដើម្បីជាផលប្រយោជន៍រួមសម្រាប់សហគមន៍ហ្វីលីពីនកំពុងធ្វើការស្នាក់នៅក្នុងខេត្តព្រះសីហនុមានប្រមាណជា៣០០នាក់ និងស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ សូមជួយផ្តល់ស្ថិតិប្រជាជនហ្វីលីពីនកំពុងស្នាក់នៅបម្រើការងារនៅក្នុងខេត្តព្រះសីហនុ ដើម្បីយើងមានមូលដ្ឋានក្នុងការគ្រប់គ្រងជួយដល់ពួកគាត់។

លោកជំទាវក៏បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានអន្តរាគមន៍ជួយប្រជាពលរដ្ឋហ្វីលីពីនចំនួន ៤០នាក់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រដ្ឋកម្មឆ្លងដែនដែលយើងបានចុះ MOU រវាងនគរបាលនៃប្រទេសទាំងពីរ ដើម្បីលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន ហើយស្ថានទូតហ្វីលីពីនក៏ចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមថែរក្សាបរិស្ថានសមុទ្ររវាងប្រទេសទាំងពីរផងដែរ៕    

អត្ថបទដែលជាប់ទាក់ទង