**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និងការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និង ការអភិវឌ្ឍន៍ចំណេះដឹងនិងជំនាញ “Career Connection Fair 2024” នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដោយមានការចូលរួមពីសំណាក់ លោកជំទាវ Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងដៃគូអភិវឌ្ឍន៍ USAID ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន ក្រុមហ៊ុន សាស្ត្រាចារ្យ និងសិស្សនិស្សិត។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោកជំទាវ ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញក្តីរំភើបរីករាយដែលបានសហការរៀបចំពិព័រណ៍នេះ និងចំណាប់អារម្មណ៍ក្នុងការបន្តប្តេជ្ញាចិត្តរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ដោយគូសបញ្ជាក់ថា ទីផ្សារការងារពិភពលោកបច្ចុប្បន្នកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវការជាចាំបាច់នូវយុវជនដែលមានចំណេះជំនាញច្បាស់លាស់ ជាពិសេសជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឌីជីថល ដែលជាជំនាញគន្លឹះមួយចាំបាច់ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ។ កម្មវិធី The digital Workforce Development ត្រូវបានអនុវត្តដោយសាកលវិទ្យាល័យ University of California នៅ Berkeley បានប្រមូលផ្តុំសាកលវិទ្យាល័យកម្ពុជាជាច្រើន ក្នុងនោះមាន មជ្ឈមណ្ឌលអាជីព(Career Center) នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីលើកកម្ពស់កម្លាំងពលកម្មឌីជីថល ជំរុញភាពជាដៃគូរវាងសិស្សនិស្សិត អ្នកអប់រំ និងវិស័យឯកជនជាច្រើនដែលកំពុងមានវត្តមានក្នុងពិព័រណ៍នាថ្ងៃនេះ។

មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “Career Connection Fair 2024” បានឆ្លុះបញ្ជាំងពីបេសកកម្មរួមគ្នារបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងកសាងស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងឧត្តមសិក្សា និងវិស័យឯកជន ព្រមទាំងបានជំរុញលើកកម្ពស់សមត្ថភាព និងគុណតម្លៃយុវជនកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏សកម្ម និងត្រៀមរួចជាស្រេចសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិបច្ចុប្បន្ននិងនាពេលអនាគត ឆ្លើយតបនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស ដែលចាប់ផ្តើមពីការពង្រឹងគុណភាពអប់រំចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា និងលើកកម្ពស់ការអប់រំជំនាញបច្ចេកវិទ្យាឌីជីថល ការបង្កើនជំនាញ (Upskilling) និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រជ្រោមជ្រែងពីសំណាក់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ ក្រុមហ៊ុនជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកជំរុញឱ្យព្រឹត្តិការណ៍នេះផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់យុវជនកម្ពុជា តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ ចំណេះដឹង និងផ្តល់ឱកាសកាន់តែទូលំទូលាយ និងសម្បូរបែប ដោយបានរំលេចពីសារៈសំខាន់នៃ Career Center ដែលមិនត្រឹមតែជាការផ្តល់ឱកាសការងារប៉ុណ្ណោះទេ ថែមផ្តល់ជូននូវជំនាញសតវត្សទី ២១ ដែលទាមទារចាំបាច់សម្រាប់ការប្រឡូកក្នុងអាជីពការងារដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំង លោកជំទាវ ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងដៃគូអភិវឌ្ឍ USAID នាឱកាសនេះផងដែរ បានធ្វើជាសាក្សីក្នុងកម្មវិធី ចុះអនុស្សារណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយស្ថាប័ន Elite Organization និងក្រុមហ៊ុនសហគ្រាសឯកជន ដើម្បីបណ្តុះបណ្ដាលសិស្សនិស្សិតនូវជំនាញកម្រិតខ្ពស់ និងកំពុងមានតម្រូវការក្នុងទីផ្សារការងារ ក៏ដូចជាជំរុញឱកាសកម្មសិក្សា និងការងារសម្រាប់សិស្សនិសិ្សតតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសិស្សនិស្សិតជាមួយសហគ្រាសឧស្សាហកម្មជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង