**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស សេរីសួស្តី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ដោយមានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ពិសេសក្មួយសិស្សានុសិស្ស ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំសិក្សា២០២៣-២០២៤ ដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ចំពោះនិទ្ទេស A មានការកើនឡើង បើបៀបធៀបនឹងឆ្នាំ២០២៣ ដែលទាំងអស់នេះបានបញ្ជាក់ឱ្យឃើញ ពីការប្តេជ្ញាចិត្តរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការបង្រៀននិងរៀន ដែលបានរួមចំណែកលើកមុខមាត់ខេត្ត ជាពិសេសការលើកកម្ពស់នូវវិស័យអប់រំនៅកម្ពុជាផងដែរ និងសូមបន្តពង្រឹងការងារទាំងអស់នេះនៅឆ្នាំបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ហឿ ស៊ីយ៉ែម ក៏បានស្នើរដល់ ១. មន្ទីរអប់រំ សូមចុះពិនិត្យទីតាំងអន្ទេវាសិកដ្ឋាន នៅតាមសាលាមួយចំនួនដែលទទួលបាន និងបានទុកចោល សូមធ្វើការបោសសម្អាតជាប្រចាំ និងថែទាំរក្សាកែលម្អសោភ័ណ្ឌភាព ដើម្បីប្រយោជន៍យូរអង្វែងដល់ក្មួយសិស្សានុសិស្ស ២. ជំរុញលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាល បន្តពង្រឹងនិងពង្រីកចំណេះដឹង ជំនាញបន្ថែម លើវិជ្ជាជីវៈរបស់ខ្លួន ដើម្បីលើកម្ពស់វិស័យសុខាភិបាល ប្រកបដោយគុណភាព ស្របតាមឌីជីថល ៣. ការងារទេសចរណ៍ខេត្ត សូមចុះពិនិត្យសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន និងរក្សានូវគុណភាពវប្បធម៌ផលិតផលសហគមន៍ ដើម្បីជាការប្រគួតប្រជែង និងពង្រីកការផ្សព្វផ្សាយ ៤. មន្ទីរធម្មការ និងសាសនា ចុះពិនិត្យពិភាក្សាកែសម្រួល និងសម្អាតសោភណ្ឌភាពបរិស្ថានជាប្រចាំ នៅគ្រប់ទីអារាម ដើម្បីជាភាពទាក់ទាញដល់ប្រជាពុទ្ធបរិស័ទ។

ឯកឧត្តមបន្តថា តាមការព្យាករណ៍របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កម្ពុជាក៏ដូចជានៅខេត្តក្រចេះ នៅទទួលរងសម្ពាធខ្យល់ព្យុះចំនួន៣ទៀត ដូច្នេះសូមពង្រីកការផ្សព្វផ្សាយឱ្យបានទំលាយ ដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីមានការប្រុងប្រយ័ត្នលើសុខភាព និងការងាររបរប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង