**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្ដុះបណ្ដាល ពីអភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោកស្រី Sandrine BOUCHER ប្រធានទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី អភិបាលកិច្ចសាជីវកម្ម នៃសហគ្រាសសាធារណៈ។

វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ដោយមានការអញ្ជើញចូលរួមពីសហគ្រាសសាធារណៈ, ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនចម្រុះទាំង ២៦ ដែលមានសមាសភាពចូលរួម ដូចជាលោក លោកស្រី ជាប្រធានក្រុមប្រឹក្សាភិបាល, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាតំណាងម្ចាស់ភាគហ៊ុនរបស់រដ្ឋ និងតំណាងរដ្ឋបាលរាជធានី ខេត្ត, លោក លោកស្រីជាមន្ត្រីត្រួតពិនិត្យរដ្ឋ និងលោក លោកស្រី ជាប្រធានអគ្គនាយក និងអគ្គនាយក សរុបមានអ្នកចូលរួមប្រមាណ ១៦០រូប។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គ្រូឧទ្ទេសដែលនឹងផ្ដល់ការបណ្ដុះបណ្ដាល គឺជាអ្នកជំនាញការ ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការកែទម្រង់ការគ្រប់គ្រង សហគ្រាសសាធារណៈនៅប្រទេសបារាំង និងធ្លាប់ចូលរួមជាមួយអង្គភាពសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) លើការរៀបចំគោលការណ៍គន្លឹះៗ ពាក់ព័ន្ធនឹងអភិបាលកិច្ចសាជីវកម្ម នៃសហគ្រាសសាធារណៈ។
ជារួមវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងចម្បងចំនួន ៣រួមមាន៖
ទី១៖ ផ្សព្វផ្សាយអំពីការងារកែទម្រង់ការគ្រប់គ្រង សហគ្រាសសាធារណៈនៅកម្ពុជា ពិសេស ទិសដៅគន្លឹះៗ នៃការកែទម្រង់ ដែលទទួលបានការឯកភាពរួចហើយពីប្រមុខរាជរដ្ឋាភិបាល។
ទី២៖ បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានទូទៅ និងឧត្ដមានុវត្តន៍ជាអន្តរជាតិ ពាក់ព័ន្ធនឹងម៉ូដែលនៃការគ្រប់គ្រងសហគ្រាសសាធារណៈ, តួនាទីរបស់រដ្ឋ, កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសហគ្រាស។
ទី៣៖ ពិភាក្សាអំពីបញ្ហាប្រឈម និងទិសដៅការងារបន្ត សម្រាប់រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។

សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ការកែទម្រង់សហគ្រាសសាធារណៈ ជាវិធានការគន្លឹះមួយនៃផែនការសកម្មភាពរួម ដំណាក់កាលទី៤ របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំយុទ្ធសាស្ត្រ ស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលនឹងក្លាយជាឯកសារចង្អុលបង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវ-កម្មរបស់សហគ្រាសសាធារណៈ ស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង