**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃប្រទេសកូរ៉

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ក្រោមប្រធានបទ «ច្បាប់និងបញ្ញាសិប្បនិម្មិត: កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី (Law Encounters AI : Cooperation Measures for Advancing Legal Tech in Asia)» នាទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។

សន្និសីទនេះមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី មានជាអាទិ៍៖ ប្រទេសកូរ៉េ, ថៃ, វៀតណាម, អ៊ុយប៊ែគីស្ថាន, ម៉ុងហ្គោលី និងអ្នកជំនាញច្បាប់ និងក្រុមហ៊ុនច្បាប់ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងតំបន់អាស៊ីជាច្រើន។

គោលបំណងនៃសន្និសីទនេះ ផ្តោតលើកិច្ចសហការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺការធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម។

ក្នុងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងថា សន្និសីទនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររួមគ្នាឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) និងនីតិកម្ម ហើយប្រធានបទនៃសន្និសីទនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងបរិការណ៍ថ្មីនៃបច្ចេកវិទ្យានៅក្នុងប្រព័ន្ធច្បាប់រៀងៗខ្លួន ហើយយើងត្រូវទទួលយកនូវសក្តានុពលបរិវត្តកម្មនៃបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងប្រសិទ្ធភាព និងសុក្រឹតភាពនៃដំណើរការនីតិកម្មនៅតំបន់អាស៊ី។

ទន្ទឹមនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា, ភាពជោគជ័យនៃការងារនីតិកម្ម គឺអាស្រ័យលើកិច្ចសហការនិងការធ្វើការងាររួមគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងភាពស្មុគស្មាញនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តាមរយៈភាពជាដៃគូ, ការចែករំលែកចំណេះដឹង, និងការកំណត់គោលដៅរួមគ្នា ព្រមទាំងការចាប់យកកាលានុវត្តភាពនានា ដើម្បីអភិវឌ្ឍស្តង់ដាក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា ដែលអាចជំរុញភាពជឿជាក់ក្នុងប្រព័ន្ធច្បាប់របស់ប្រទេសយើងរៀងៗខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

បច្ចេកវិទ្យានេះ គឺសំដៅជាពិសេសដល់បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ដោយបញ្ញាសិប្បនិម្មិតនាំមកនូវទាំងកាលានុវត្តភាព និងបញ្ហាប្រឈម, ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងដំណើរវិវត្តន៍នៃប្រព័ន្ធច្បាប់នៅកម្ពុជា ក៏មិនត្រូវធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃច្បាប់ និងលក្ខណៈពិសេសរបស់កម្ពុជាផងដែរ។

ក្នុងន័យនេះ ចំណុចគន្លឹះមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់គឺ ការរៀបចំគោលការណ៍ ឬបទប្បញ្ញត្តិឱ្យច្បាស់លាស់ សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងកិច្ចការច្បាប់ ដោយត្រូវពិចារណាមិនត្រឹមតែពីបញ្ហាឯកជនភាព និងសុវត្ថិភាពនៃទិន្នន័យបុគ្គលប៉ុណ្ណោះទេ តែក៏ត្រូវធានាឱ្យបានផងដែរថា ប្រព័ន្ធបញ្ញាសិប្បនិម្មិតមានតម្លាភាព, គណនេយ្យភាព, អាចគ្រប់គ្រងបាន និងមិនត្រូវប្រើប្រាស់ខុសគោលដៅ ឬមិនត្រឹមត្រូវឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យជំរុញកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹងអំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត ក្នុងវិស័យច្បាប់ និងបានសង្កត់ធ្ងន់ថា សូមកុំភ្លេចអំពីសារៈសំខាន់របស់មនុស្ស ក្នុងការត្រួតពិនិត្យ និងវិនិច្ឆ័យការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងកិច្ចការច្បាប់។ ទោះបីជាបញ្ញាសិប្បនិម្មិតពិតជាអាចជួយពង្រឹងសមត្ថភាព តែអ្វីដែលសំខាន់នោះគឺ គុណតម្លៃនៃមនុស្ស, សីលធម៌ និងយុត្តិធម៌ ដែលជាប្រទីបនាំផ្លូវ ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតឱ្យបានត្រឹមត្រូវនឹងចំគោលដៅ។ យើងត្រូវធានាថា បញ្ញាសិប្បនិម្មិត គឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ជំនាញនិងការងារនីតិកម្ម ជាជាងជំនួសឱ្យការគិតពិចារណាដែលកំណត់នូវវិជ្ជាជីវៈរបស់យើង។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តាំផ្ញើថា បច្ចេកវិទ្យាសម្រាប់នីតិកម្មនៅតំបន់អាស៊ី មានចក្ខុវិស័យវែងឆ្ងាយ ហើយកម្ពុជាត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមក្នុងដំណើរការនេះ ដើម្បីជំរុញប្រសិទ្ធភាព និងសុក្រឹតភាពនៃប្រព័ន្ធច្បាប់។ យើងនឹងអាចត្រួសត្រាយផ្លូវក្នុងយុគសម័យនវានុវត្តន៍នៃការងារនីតិកម្ម ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមទាំងមូល

អត្ថបទដែលជាប់ទាក់ទង