**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់ជួលយន្តហោះប្រភេទ ATR ៣គ្រឿង ពីក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង ពីក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាននិងកម្ពុជា ក៏ដូចជាការរួមគ្នាបំពេញបេសកកម្មកសាងគម្រោងផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន (ផ្លូវសូត្រអាស៊ាន)។

ពិធីចុះអនុស្សរណៈធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម ស៊ុន សូវកាង (SUN SHOUGANG) សមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិប្រចាំខេត្តហឺណាន នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុន Zhongyu Aviation Group នេះ មិនត្រឹមជាព្រឹត្តិការណ៍ធំសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវលរវាងខេត្តហឺណាននិងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងចិននិងកម្ពុជាឈានដល់កម្រិតថ្មីមួយទៀត។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន Zhongyu Aviation Group និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កែលម្អនីតិវិធីកិច្ចសហប្រតិបត្តិការទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្របសម្រួលជាមួយក្រុមហ៊ុនដែលផលិតអាកាសយាន ATR ចំពោះពេលវេលានៃការផលិត ដើម្បីធានាថាអាកាសយាននេះនឹងបានប្រគល់ទៅតាមការគ្រោងទុក និងដល់គោលដៅ។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានផ្ដល់អនុសាសន៍ឱ្យទាំងខេត្តហឺណាននិងភាគីកម្ពុជា ពង្រីកការយល់ដឹងនៃកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា។
ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ យើងនឹងស្វែងរកយ៉ាងសកម្មនូវឱកាសកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត មានដូចជាទេសចរណ៍ វប្បធម៌ អប់រំជាដើម ហើយប្រើប្រាស់វិធីសាស្រ្តកិច្ចសហប្រតិបត្តិការចម្រុះ ដើម្បីពង្រឹងការយល់ដឹងនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានចែករំលែកនូវដំណឹងដ៏ល្អមួយថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចចិត្តជាផ្លូវការក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា ឱ្យក្រសួងការបរទេសកម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីជំរុញការបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងចឹងចូវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះនេះជាពេលវេលាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងខេត្តហឺណាននិងកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង