**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម

វ៉ាស៊ីនតោន៖ ជាងមួយឆ្នាំបន្ទាប់ពីអ្នកកាសែត ឌួង វ៉ាន់ថៃ (Duong Van Thai) ត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសថៃ របបវៀតណាម បានកាត់ទោសគាត់ឱ្យជាប់គុក១២ឆ្នាំពីបទឃោសនាប្រឆាំងនឹងរដ្ឋ។ កាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា សហរដ្ឋអាម៉េរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសរបស់វៀតណាម និងការកាត់ទោសយ៉ាងធ្ងន់ធ្ងរលើលោក ថៃ។

នៅថ្ងៃទី៣០ ខែតុលា បន្ទាប់ពីការកាត់ក្ដីដោយបិទទ្វារនៅរដ្ឋធានីហាណូយ អ្នកកាសែតស៊ើបអង្កេតវៀតណាម លោក ឌួង វ៉ាន់ថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំតាមមាត្រា១១៧ នៃក្រមព្រហ្មទណ្ឌវៀតណាម ក្រោមបទចោទប្រកាន់ឃោសនាប្រឆាំងនឹងរដ្ឋ។ ត្រូវបានគេស្គាល់ចំពោះការស៊ើបអង្កេតរបស់គាត់លើអំពើពុករលួយរបស់រដ្ឋាភិបាល និងការប្រជែងអំណាចនៅក្នុងបក្សកុម្មុយនីស្ដវៀតណាម។

លោក ថៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ពីភាគកណ្តាលនៃប្រទេសថៃ ជាកន្លែងដែលគាត់បានរស់នៅជាជនភៀសខ្លួនតាំងពីឆ្នាំ២០១៩ ។ ក្រោយមក លោកត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងវៀតណាមនៅក្នុងខែមេសាឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បាននិយាយថា៖«យើងព្រួយបារម្ភចំពោះការកាត់ទោសដ៏ឃោរឃៅលើលោក ដួង វ៉ាន់ថៃ ហើយយើងក៏នៅតែមានបញ្ហាយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលចោទប្រកាន់ថា ឌួង វ៉ាន់ថៃ ត្រូវបានចាប់ពង្រត់ដោយអាជ្ញាធរវៀតណាមនៅក្នុងប្រទេសថៃ ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញដោយបង្ខំ»។

ទន្ទឹមនឹងនោះ លោក សន គ្រីសភីន (Shawn Crispin) តំណាងជាន់ខ្ពស់របស់គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ឬហៅកាត់ថា CPJ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានហៅការកាត់ទោសលើលោក ថៃ ថាជាការខឹងសម្បារ និងគួរឱ្យតក់ស្លុត។

លោក បាន និយាយ ក្នុង សេចក្ដី ថ្លែងការណ៍ មួយ ថា ៖« លោក ថៃ គួរ ត្រូវ បាន ដោះលែង ជា បន្ទាន់ និង អនុញ្ញាត ឱ្យ ចាកចេញ ពី ប្រទេស វៀតណាម» ។ យោងតាម CPJ លោក ថៃ បានភៀសខ្លួនទៅប្រទេសថៃក្នុងឆ្នាំ២០១៩ ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញចំពោះវិស័យសារព័ត៌មានរបស់លោក ហើយត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួនដោយការិយាល័យរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅបាងកក។ យោងតាមរបាយការណ៍ជាច្រើន លោកកំពុងសម្ភាសសម្រាប់ការតាំងលំនៅថ្មីនៅប្រទេសទីបី នៅពេលត្រូវបានចាប់ខ្លួន និងនិរទេសទៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោនបានព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសវៀតណាម ជាប្រទេសអាស៊ីអាគ្នេយ៍ដែលចែករំលែកការព្រួយបារម្ភអំពីអំណាចកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្តែការប្រព្រឹត្តចំពោះអ្នកប្រឆាំងរបស់រដ្ឋធានីហាណូយ នៅតែជាចំណុចខ្ទាស់។ វៀតណាមជាប់ចំណាត់ថ្នាក់ទី១៧៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៨០ នៅខាងក្រោមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការ អ្នកកាសែត គ្មានព្រំដែន ឆ្នាំ២០២៤ ហើយស្ថិតក្នុងចំណោមប្រទេសដែលចាប់អ្នកកាសែតដាក់ពន្ធនាគារដ៏អាក្រក់បំផុតរបស់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង