**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៤០ អាណត្តិទី៣ ក្រោមវត្តមានឯកឧត្តម តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៩ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែកនៅក្នុងខែតុលា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន២៩ពាក្យប្ដឹង។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៤២២នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៣១២នាក់ និងមន្ត្រី ១១០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។

ដោយឡែកសម្រាប់ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៤លើក៖ (១).ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ទាំងបីដំណាក់កាល សំណេរ កំណែ បូកស្រង់ និងប្រកាសលទ្ធផល និង(២).ការប្រឡងបញ្ចប់ថ្នាក់ជាតិ របស់និសិ្សតតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសុខាភិបាល។

បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៦គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ១៥អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ការងារតំបន់ និងអន្តរជាតិ កាលពីថ្ងៃទី០១-០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡេង តុលា ជំនួយការទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានដឹកនាំប្រតិភូ ចំនួន ០៣រូប ចូលរួមក្នុងកិច្ចពិភាក្សាថ្នាក់តំបន់លើប្រធានបទចំនួនពីរ៖ (១).សិទ្ធិមនុស្ស និងការប្រឆាំងអំពើពុករលួយ និង(២) អំពើពុករលួយ និងយេនឌ័រ ដែលបានរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្ម និងគ្រឿងញៀន (United Nations Office on Drugs and Crime, UNODC) និងការិយាល័យឧត្តមស្នងការ សម្រាប់សិទ្ធិមនុស្ស (Office of the High Commissioner for Human Rights, OHCHR) នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រតិភូ ចំនួន៧០រូប មកពី១១ប្រទេស។

កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ ដើម្បីចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ល្អ និងថ្មីៗ ជំរុញកិច្ចខិតខំប្រឹងប្រែងជួយគ្នាទៅវិញទៅមកក្នុងតំបន់ ក្នុងការលើកកម្ពស់ការគោរពសិទ្ធមនុស្ស ការកាត់បន្ថយអំពើពុករលួយ ព្រមទាំងបង្ហាញពីទម្រង់ថ្មីៗនៃការរំលោភបំពានផ្លូវភេទ ដែលកើតចេញពីអំពើពុករលួយ។

ដោយឡែក កាលពីថ្ងៃទី១៤ ដល់ថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៤ លោក យន់ ស៊ីណាត អនុប្រធាន បានដឹកនាំប្រតិភូ អ.ប.ព. ចំនួន០៧រូប ចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមការងារសុចរិតភាពសាធារណៈ និងប្រឆាំងអំពើពុករលួយ (Public Integrity and Anti-Corruption,PIAC) ដែលបានរៀបចំដោយ អង្គការ
សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (The Organization for Economic Co-operation and Development, OECD) នឹងបានប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានប្រទេសចូលរួមចំនួន៥០។

កិច្ចប្រជុំនេះជាវេទិការមួយដ៏មានសារៈសំខាន់ ដើម្បីចែករំលែកបទពិសោធន៍ និងនុវានុវត្តន៍ថ្មីៗ អំពីវិធានការទាំងឡាយក្នុងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព វិស័យសាធារណៈ ពីបណ្ដាប្រទេសដែលចូលរួម។

ស្ថិតក្នុងឱកាសនោះ អនុប្រធាន ACU ក៏បានចូលរួមចែករំលែក អំពីកិច្ចប្រឹងប្រែងលើការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង