អ៊ីស្រាអែលបើកការវាយប្រហារ តាមអាកាសសាជាថ្មី បានសម្លាប់អ្នកកាសែតអស់ជាច្រើននាក់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរកប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់ សាជាថ្មីបានសម្លាប់អ្នកកាសែតបីនាក់ និងជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ។
ការវាយប្រហារលើកនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងតូចមួយនៅ Hasbaya ដែលជាកន្លែងដែលអ្នកកាសែតចំនួន ១៨នាក់មកពីប្រព័ន្ធផ្សព្វផ្សាយរួមមាន៖ Al Jazeera, Sky News Arabia និង TRT កំពុងស្នាក់នៅខណៈពេលដែលនិយាយអំពីជម្លោះអ៊ីស្រាអែលនិងហេសបូឡា។
យោងតាមសេចក្តីថ្លែងការណ៍របស់និយោជករបស់ពួកគេបានឱ្យដឹងថា អ្នកកាសែតបានផ្លាស់ប្តូរទីតាំងទៅកាន់ទីជម្រកដោយសារតែ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំងទៅលើកន្លែងស្នាក់នៅពីមុនរបស់ពួកគេ។
ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកម៉ោងក្នុងស្រុក ខណៈពេលដែលអ្នកកាសែតកំពុងគេងលក់។
គួរជម្រាបផងដែរថា ជនរងគ្រោះត្រូវបានគេកំណត់អត្តសញ្ញាណថាជា Ghassan Najjar និង Mohamed Reda នៃប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Mayadeen និង Wissam Qassem ដែលធ្វើការឱ្យសារព័ត៌មានលីបង់ Al Manar នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារផ្សាយ។
