ព្យុះស៊ីក្លូន Dana បោកបក់ផ្តួលរលំដើមឈើ និងបង្គោលភ្លើងជាច្រើន នៅភាគខាងកើត ប្រទេសឥណ្ឌា

កុលកាតា៖ ព្យុះស៊ីក្លូន Dana បានធ្វើឲ្យរលំដើមឈើ និងបង្គោលខ្សែបណ្តាញអគ្គិសនី ក្រោយពីបានបោក បក់មកលើឆ្នេរសមុទ្រ ភាគខាងកើតរបស់ប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបានព្រមានអំពីអាកាសធាតុដ៏អាក្រក់ នឹងកើតឡើង ទៀតនៅថ្ងៃសុក្រនេះ។
ព្យុះស៊ីក្លូន នេះស្មើនឹងខ្យល់ព្យុះនៅអាត្លង់ទិកខាងជើង ឬព្យុះទីហ្វុងនៅភាគពាយ័ព្យប៉ាស៊ីហ្វិកដែរ គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្ស នៅមហាសមុទ្រឥណ្ឌា នៅភាគខាងជើង។
យ៉ាងហោចណាស់មានមនុស្សចំនួន១,១លាននាក់នៅក្នុងរដ្ឋ Odisha និងរដ្ឋ West Bengal ត្រូវបានផ្លាស់ទីលំនៅទៅជំរកដោយសារខ្យល់ព្យុះនេះ នៅមុនពេលព្យុះស៊ីក្លូន បានបោកបក់ទៅដល់ឆ្នេរសមុទ្រភ្លាមៗ នៅពេលក្រោយពាក់កណ្តាលអធ្រាត្រ។
លោក Siddarth Swain មន្ត្រីស្រុក បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ព្យុះនេះបានបន្សល់ទុកនូវតានដែលបានបំផ្លិចបំផ្លាញ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Puri។
លោកបានលើកឡើងថា ដើមឈើ និងបង្គោលអគ្គិសនីជាច្រើនត្រូវបានដួលរលំ ហើយហាងលក់ដូរនៅលើឆ្នេរដ៏ធំក៏បានរងនូវការបំផ្លាញដែរ។
គិតរហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់ និងរបួសត្រូវបានគេរាយការណ៍ឲ្យដឹងឡើយ។
